#១ពាន់លានដុល្លារ

Articles by Tag ១ពាន់លានដុល្លារ

លោក ត្រាំ រកលុយបានជាង១ពាន់លានដុល្លារពីរូបិយប័ណ្ណគ្រីបតូនៅឆ្នាំដំបូង នៃការកាន់តំណែង

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ រកចំណូលបានរហូតដល់ទៅជាង១ពាន់លានដុល្លារ ក្នុងឆ្នាំដំបូង បន្ទាប់ពីវិលត្រលប់កាន់តំណែងវិញ ដោយប្រភពចំណូលធំបំផុតមិនមែនមកពីអចលនទ្រព្យនោះទេ ប៉ុន្តែ​បាន​ពីរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ។ ទិន្នន័យនេះកំពុងបង្កឱ្យមានការចាប់អារម្មណ៍ និងជជែកវែកញែកយ៉ាងក្ដៅគគុក ព្រោះវាកើតឡើងស្របពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យសហហរដ្ឋអាម៉េរិកក្លាយជាមជ្ឈមណ្ឌលរូបិយប័ណ្ណគ្រីបតូរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។