#២០០ករណីក្នុង១២រដ្ឋ

Articles by Tag ២០០ករណីក្នុង១២រដ្ឋ

ឥណ្ឌារកឃើញករណីឆ្លង អូមីក្រុង ២០០ករណី ក្នុងរដ្ឋចំនួន១២

ដោយ​ ចាន់ មង្គល
ប្រទេសឥណ្ឌា ដែលធ្លាប់ទទួលរងនូវរលកឆ្លងកូវីដ១៩បំប្លែងថ្មី ឌែលតា យ៉ាងធ្ងន់ធ្ងរនោះ ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា កំពុងចាប់ផ្ដើមរកឃើញករណីឆ្លងរីករាលដាលមេរោគបំប្លែងថ្មី អូមីក្រុងកាន់តែច្រើនឡើងផងដែរ។ បើតាមក្រសួងសុខាភិបាលឥណ្ឌា គិតមកទល់ថ្ងៃអង្គារសប្ដាហ៍នេះ ករណីវិជ្ជមានអូមីក្រុង ចំនួន២០០ករណីហើយ ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន១២នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។