អូមីក្រុងនៅឥណ្ឌា

ឥណ្ឌារកឃើញករណីឆ្លង អូមីក្រុង ២០០ករណី ក្នុងរដ្ឋចំនួន១២


ប្រទេសឥណ្ឌា ដែលធ្លាប់ទទួលរងនូវរលកឆ្លងកូវីដ១៩បំប្លែងថ្មី ឌែលតា យ៉ាងធ្ងន់ធ្ងរនោះ ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា កំពុងចាប់ផ្ដើមរកឃើញករណីឆ្លងរីករាលដាលមេរោគបំប្លែងថ្មី អូមីក្រុងកាន់តែច្រើនឡើងផងដែរ។ បើតាមក្រសួងសុខាភិបាលឥណ្ឌា គិតមកទល់ថ្ងៃអង្គារសប្ដាហ៍នេះ ករណីវិជ្ជមានអូមីក្រុង ចំនួន២០០ករណីហើយ ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន១២នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ឥណ្ឌារកឃើញករណីឆ្លង អូមីក្រុង ២០០ករណី ក្នុងរដ្ឋចំនួន១២
ដោយ

ក្ន​ង​រយៈពេល​តែ​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ ប្រទេស​ឥណ្ឌា​បាន​រក​ឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង កើនឡើង​ជិត​ទ្វេ​ដង ប៉ុន្ដែ នៅ​មិន​ទាន់​មានការ​រាយការណ៍​ពី​ករណី​ស្លាប់​ដោយសារ​មេរោគ​បំប្លែង​ថ្មី​នេះ នៅឡើយ​ទេ គិត​មក​ទល់​ពេល​នេះ​។ ក្នុង​ចំណោម​ករណី​ឆ្លង​អូ​មី​ក្រុង​សរុប​នៅ​ឥណ្ឌា មាន​តិច​ជាង ៤០% គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឬ​ជាង​អ្នក​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។

ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​និង​កំពុង​ព​ន្លឿ​ន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចំ​ពេល​ដែល​មានការ​បារម្ភ​ពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ថ្មី ខណៈ​បច្ចុប្បន្ន​នៅ​ឥណ្ឌា មាន​ប្រមាណ ៨៧% នៃ​ពលរដ្ឋ​ពេញវ័យ​សរុប​ជាង ៩៤៤​លាន​នាក់ គឺ​បាន​ទទួល​ចាក់​វ៉ាក់សាំង​ចំនួន​១​ដូ​ស​។

បច្ចុប្បន្ន ក្នុង​មួយ​ថ្ងៃ​ឥណ្ឌា​មាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ជាង​៥​ពាន់​នាក់ ដែល​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ទាប​បំផុត​នៅ​ក្នុង​រយៈពេល ១​ឆ្នាំ​កន្លះ​កន្លង​មកនេះ ខណៈ​ដែល​ប្រទេស​នេះ មាន​ករណី​ឆ្លង​សរុប​ដល់​ទៅ​ជាង ៣៤​លាន​នាក់ ជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​ជាងគេ​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ សម្រាប់​ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​នៅ​ឥណ្ឌា គឺ​មាន​៨០% មិន​មាន​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា កំពុង​តែ​ទទូច​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុខាភិបាល​ពិសេស​ពាក់​ម៉ាស់ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន នៅ​ទីក្រុង​ញ៉ូ​ដេ​លី មាន​ពលរដ្ឋ​ប្រមាណ ៧០%​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស នៃ​ចំនួន​ប្រជាជន​ពេញវ័យ​សរុប​១៥​លាន​នាក់​នៅ​ក្នុង​ទីក្រុង​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនដាក់បម្រាមមន្ត្រីអាមេរិក៤រូប មិនឲ្យចូលទឹកដីចិន ជាការឆ្លើយតបនឹងទណ្ឌកម្មអាមេរិក

ព័ត៌មាន
ប្រទេសចិនបានហាមឃាត់មន្ត្រីអាមេរិកចំនួន ៤រូបដែលមកពីគណៈកម្មាការសេរីភាពសាសនាសហរដ្ឋអាមេរិក មិនឲ្យចូលក្នុងទឹកដីរបស់ខ្លួនឡើយ។ ការហាមឃាត់នេ…

ថៃ នឹងបន្ដគម្រោងលើកទឹកចិត្តសម្រាប់ការវិនិយោគនៅឆ្នាំ ២០២២ ជាមួយក្ដីរំពឹងទុនវិនិយោគជិត១៥ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលថៃ បានបន្តគម្រោងការលើកទឹកចិត្តសម្រាប់វិនិយោគកាលបន្ដទៀតនៅឆ្នាំ២០២២ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ