នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP នឹងបង្កើតការងារដល់ជិត៣លានកន្លែង និងបង្កើនចំណូលសម្រាប់តំបន់ជិត៣០០ពាន់លានដុល្លារ
ដោយ
ប្រសិនបើកិច្ចព្រមព្រៀងRCEP នឹងចូលជាធរមានដូចតាមការគ្រោងទុកនៅពេលខាងមុខមែននោះ នៅមុនឆ្នាំ២០៣០ កិច្ចព្រមព្រៀងដ៏ធំនេះ នឹងជួយបង្កើតការងារថ្មីៗដល់ប្រទេសជាសមាជិកទាំងអស់ប្រមាណ ២លាន៨សែនកន្លែង ហើយនឹងឈានទៅបង្កើនចំណូលបន្ថែម ០,៦% ដល់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលស្មើនឹងទឹកប្រាក់ប្រមាណ ២៤៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីធនាគារអភិវឌ្ឍអាស៊ី ADB ដែលធ្វើការវាយតម្លៃលើផលចំណេញសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាហ្វិក វត្តមានកិច្ចព្រមព្រៀងRCEP។