#ភ្នាក់ងារឃ្លាំមើលអឺរ៉ុប

Articles by Tag ភ្នាក់ងារឃ្លាំមើលអឺរ៉ុប

ភ្នាក់ងារឃ្លាំមើលអឺរ៉ុបថា ២០២៣ ជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ដោយ​ ហ៊ុន គន្ធថៃ
អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញាថា ឆ្នាំ២០២៣ ទំនងជាឆ្នាំ ដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ខណៈពេលដែលសីតុណ្ហភាពក្នុងរដូវក្តៅនៅអឌ្ឍគោលខាងជើង គឺក្តៅបំផុតក្នុងកំណត់ត្រាមិនធ្លាប់មាន។ រលកកម្ដៅ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃបានវាយប្រហារទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង ក្នុងរយៈពេលបីខែចុងក្រោយមកនេះ បានជះផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្ស។