សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ «ឲ្យផ្ដល់ដី ធ្វើផ្លូវបន្ថែម ក្នុងតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ»
ដោយ
សម្តេច ហ៊ុន សែន បានស្នើដល់អ្នកកឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកអភិវឌ្ឍនៅតំបន់ទីក្រុងរណបលី យ៉ុងផាត់ ត្រូវផ្ដល់ដី សម្រាប់រាជរដ្ឋាភិបាលយកមកអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់បន្ថែម នៅក្នុងតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពហុកីឡដ្ឋានដ៏ធំតម្លៃប្រមាណ ១៧០ លានដុល្លារអាមេរិកមួយនេះ នឹងត្រៀមទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។