រដ្ឋមន្ត្រីទេសចរណ៍ចុះទស្សនកិច្ចគម្រោងសាងសង់ ភូមិកីឡដ្ឋាន នៅក្បែរពហុកីឡដានជាតិថ្មី
ដោយ
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) អមជាមួយនឹងគណៈគ្រប់គ្រង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ បានចុះទៅទស្សនកិច្ចទីតាំងគម្រោងដែលស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងគោលដៅពិនិត្យមើល ក៏ដូចជាធ្វើយ៉ាងណាដើម្បីឲ្យការសាងសង់រួចរាល់ដូចការគ្រោងទុក ។