![រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្ដម ថោង ខុន ចុះទស្សនកិច្ចគម្រោងសាងសង់ ភូមិកីឡដ្ឋាន នៅក្បែរពហុកីឡដានជាតិថ្មី](https://cdn.cambonomist.com/media/images/wbsv-visit-01.2e16d0ba.fill-960x540.jpg)
គម្រោងសាងសង់មជ្ឈមណ្ឌលនេះ នឹងផ្តល់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិកទាំងអស់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងមានអ្នកអត្តពលិកជាង ៧៥០០នាក់ចូលរួម មកពី១១ប្រទេស ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនប្រភេទក្នុងបរិយាកាសមហោស្រពប្រកួតប្រជែង ។
យើងសង្ឃឹមយ៉ាងមុតមាំថា ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ក៏ដូចជាពហុកីឡដ្ឋានជាតិមរតក តេជោ នឹងក្លាយជាផ្នែកមួយដែលមិនអាចបំភ្លេចបាននៃតំបន់ទេសភាពទីក្រុងដែលឈរនៅជួរមុខគេក្នុងវិស័យអភិវឌ្ឍន៍ជាក់ជាពុំខាន ។
![ការដ្ឋានសាងសង់គម្រោង ភូមិកីឡដ្ឋាន នៅក្បែរពហុកីឡដ្ឋានជាតិ មរតក តេជោ ។](https://cdn.cambonomist.com/media/images/wbsv-visit-02.2e16d0ba.fill-960x540.jpg)
ស្របពេលជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជានៃប្រភេទកីឡានីមួយៗ ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ ដោយសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់មានសុវត្ថិភាព គឺសហព័ន្ធកីឡាជាតិនោះ ត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជុំគ្នាឡើងវិញ ។ នេះគឺជាការប្រមូលផ្តុំហ្វឹកហាត់របស់ អត្តពលិក កីឡាការ-កីឡាការិនីទាំងអស់ដើម្បីត្រៀមខ្លួននសម្រាប់ការប្រកួត ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខ។
ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅរកការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។
អាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge Soho ផ្លូវលេខ ៧៨ សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ក្រុមការផ្នែកលក់តាមរយៈលេខទូរស័ព្ទ 085 611 147 / 087 611 147
![“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជានឹងផុសរូបរាងឡើងក្នុងទីក្រុងនាគសម្តេចតេជោសែនឆាប់ៗនេះ](https://cdn.cambonomist.com/media/images/photo_2021-03-31_12-58-08.2e16d0ba.fill-960x540.jpg)