#ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ

Articles by Tag ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ

ភូមិកីឡដ្ឋាន វើលប្រ៊ីដ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់ការរៀបចំនៅដើមឆ្នាំក្រោយ

ដោយ​ សឿន វណ្ណឌេត
ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យការៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបញ្ចប់ការរៀបចំ និងសាងសង់នៅដើមឆ្នាំក្រោយ ពោលគឺធ្វើយ៉ាងណាឲ្យត្រូវសង់បញ្ចប់នៅមុន១០០ថ្ងៃនៃព្រឹត្តិ្កការណ៍កីឡានេះឈានចូលមកដល់។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC) មកទល់ពេលនេះគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានសាងសង់ និងរៀបចំជិតរួចរាល់ហើយ។