ភូមិកីឡដ្ឋាន វើលប្រ៊ីដ

ភូមិកីឡដ្ឋាន វើលប្រ៊ីដ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់ការរៀបចំនៅដើមឆ្នាំក្រោយ


ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យការៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបញ្ចប់ការរៀបចំ និងសាងសង់នៅដើមឆ្នាំក្រោយ ពោលគឺធ្វើយ៉ាងណាឲ្យត្រូវសង់បញ្ចប់នៅមុន១០០ថ្ងៃនៃព្រឹត្តិ្កការណ៍កីឡានេះឈានចូលមកដល់។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC) មកទល់ពេលនេះគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានសាងសង់ និងរៀបចំជិតរួចរាល់ហើយ។
ភូមិកីឡដ្ឋាន វើលប្រ៊ីដ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់ការរៀបចំនៅដើមឆ្នាំក្រោយ

យ៉ាងណាមិញ នៅ១០០ថ្ងៃមុនការប្រកួតមកដល់ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ Khmer Ready ដ៏ធំមួយ ដើម្បីបង្ហាញប្រទេសដែលក្នុងតំបន់ និងលើពិភពលោកថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

ឯកឧត្តម វាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការ CAMSOC បានគូសបញ្ជាក់ក្រោយកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកាលពីថ្ងៃទី១១ តុលា ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដនឹងបិទការដ្ឋានសាងសង់នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៣ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៦ ខែឧសភា ឆ្នាំ២០២៣។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ក្រោយខិតខំសាងសង់យ៉ាងសស្រាក់សស្រាំអស់រយៈពេលជាច្រើនខែ មកទល់ពេលនេះការសាងសង់ភូមិកីឡដ្ឋានសម្រេចបានជាង៣ពាន់បន្ទប់ ដែលអាចឆ្លើយតបនឹងតម្រូវការសម្រាប់ការរៀបចំការកីឡាស៊ីហ្គេម។

ភូមិកីឡដ្ឋានវើលប្រ៊ីដ លាតសន្ធឹងលើផ្ទៃដី៦ហិកតាក្នុងចំណោមផ្ទៃដី៣ម៉ឺន៥ពាន់ហិកតា ហើយវាមានទីតាំងស្ថិតនៅក្បែរនឹងពហុកីឡាដ្ឋានមរតកតេជោ ក្នុងទីក្រុងនាគសម្តេចតេជោសែន ដោយការសាងសង់គ្រោងចំណាយដើមទុនប្រមាណជាង២០០លានដុល្លារ។

គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសឡាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដោយតំបន់ពាណិជ្ជកម្មនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១.៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង ១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម។

ក្រៅពីពិភាក្សាលើបញ្ហាការអភិវឌ្ឍន៍ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលហេដ្ឋាសម្ព័ន្ធចាំបាច់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម កិច្ចប្រជុំអចិន្ត្រៃយ៍នៃគណៈកម្មការ CAMSOC ខាងលើ ក៏បានពិភាក្សាគ្នាលើបញ្ហាការសាងសង់សំណតរថយន្ត និងការសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវពីរខ្សែ ដែលបម្រើឲ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។ ពាក់ព័ន្ធការសាងសង់ផ្លូវពីរខ្សែ ដែលភ្ជាប់ពីតំបន់ជ្រោយចង្វារមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបានអះអាងថា ផ្លូវមួយខ្សែដែលចេញពីគល់ស្ពានព្រែកព្នៅប្របមាត់ទន្លេឆ្ពោះទៅតំបន់អភិវឌ្ឍន៍ OCIC សម្រេចបាន៩៤% ដែលគ្រោងបញ្ចប់នៅដើមឆ្នាំក្រោយ និងមួយខ្សែទៀតចេញពីរង្វង់មូលក្បែរពហុកីឡដ្ឋានជាតិឆ្ពោះទៅតំបន់ OCIC សម្រេចបានជាង៧០% ដោយសារមានការរាំងស្ទះក្នុងការដោះស្រាយផលប៉ះពាល់។ តែយ៉ាងណាបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រាល់ហេដ្ឋារចនាសម្ព័នទាំងអស់ត្រូវរាល់ឲ្យបានមុន១០០ថ្ងៃការឈានចូលមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេម។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា ដើម្បីអបអរការចូលមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជានឹងរៀបចំកម្មវិធីដ៏ធំមួយ ដែលមានឈ្មោះថា ខ្មែររួចរាល់ ឬ Khmer Ready នៅមុន១០០ថ្ងៃនៃការប្រកួតចូលមកដល់ ដើម្បីបង្ហាញពិភពលោក ពិសេសប្រទេសក្នុងតំបន់ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមថា កម្ពុជាបានត្រៀមរួចរាល់ហើយក្នុងរៀបចំ ក៏ដូចជាទទួលថ្នាក់ដឹកនាំប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករកីឡាការិនីមកពីប្រទេសក្នុងតំបន់អាស៊ាន រួមទាំងទីម័រខាងកើត។ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១៦ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានដាក់កីឡាចំនួន៤៩ប្រភេទឲ្យចូលរួមប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ចិនសង្វាតលក់ខុនដូរបញ្ចុះតម្លៃ សម្រាប់អ្នកមានចំណូលខ្ពស់ធ្វើការក្នុងវិស័យរដ្ឋ ចំពេលទីផ្សារកំពុងធ្លាក់ចុះ

ព័ត៌មាន
ដោយសារទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបនូវវិបត្តិអូសបន្លាយពេលយូរនោះ ពេលនេះរដ្ឋាភិបាលនៅតាមទីក្រុងតូចនិងមធ្យមមួយចំនួនកំពុងព្យាយាមធ្វ…

អតិផរណានៅឡាវកើនដល់ ៣៤% កាលពីខែកញ្ញា ជាអត្រាខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ

ព័ត៌មាន
ការិយាល័យស្ថិតិរបស់ឡាវបានបង្ហាញថា អត្រាអតិផរណារបស់ប្រទេសឡាវបានកើនឡើងដល់ទៅ ៣៤% កាលពីខែកញ្ញា ពោលគឺបានកើនឡើង ៤%បន្ថែមទៀត ពីកម្រិត៣០% ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ