អាមេរិក និងកូរ៉េខាងត្បូងពង្រឹងកិច្ចសហការយោធាកាន់តែខ្លាំង ក្រោយប្រឈមមុខនឹងនុយក្លេអ៊ែរកូរ៉េខាងជើង
ដោយ
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនកាលពីចុងសប្តាហ៍មុននេះ ក្នុងក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំតំបន់អាស៊ី ជាលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក។ ក្នុងនោះលោក ចូ បៃឌិន បានជួបប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក យូន ស៊ុកយូល ហើយនេះជាទស្សនកិច្ច ដែលអាមេរិកចង់បញ្ជាក់វត្តមាន និងការយកចិត្តទុកដាក់លើតំបន់អាស៊ី ពិសេសស្របពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។