#ពន្លឺសន្តិភាព

Articles by Tag ពន្លឺសន្តិភាព

ក្រោយជំនួបចរចាជុំទី៤ តើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមានពន្លឺសន្ដិភាពដែរ ឬទេ?

ដោយ​ ​ ខេមបូណូមីស , វុធ ច័ន្ទតារា
ដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនជុំទី៤ ត្រូវបានភាគីទាំងពីរបង្ហាញក្តីកង្វល់សមហេតុផលរៀងៗខ្លួន។ នេះបើតាមការអះអាងពីប្រធានាធិបតីតួគី លោក អ៊ែរដូហ្កាន ដែលបានដើរតួជាអ្នកសម្របសម្រួលកិច្ចចរចាទល់មុខគ្នាជុំទី៤ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួគី។ ភាគីអ៊ុយក្រែនបានស្នើពីភាពអព្យាក្រឹតរបស់ខ្លួន ជាថ្នូរនឹងការធានាសន្តិសុខសុវត្ថិភាពរបស់ប្រទេស។ ក្នុងន័យនេះ អ៊ុយក្រែនធានា មិនចូលរួមជាមួយសម្ព័ន្ធភាពយោធាណាមួយឡើយ ហើយក៏នឹងមិនបើកទ្វារផ្ទះឲ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដី របស់ខ្លួនដែរ។