អ៊ុយក្រែនមានពន្លឺសន្ដិភាព?

ក្រោយជំនួបចរចាជុំទី៤ តើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមានពន្លឺសន្ដិភាពដែរ ឬទេ?


ដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនជុំទី៤ ត្រូវបានភាគីទាំងពីរបង្ហាញក្តីកង្វល់សមហេតុផលរៀងៗខ្លួន។ នេះបើតាមការអះអាងពីប្រធានាធិបតីតួគី លោក អ៊ែរដូហ្កាន ដែលបានដើរតួជាអ្នកសម្របសម្រួលកិច្ចចរចាទល់មុខគ្នាជុំទី៤ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេសតួគី។ ភាគីអ៊ុយក្រែនបានស្នើពីភាពអព្យាក្រឹតរបស់ខ្លួន ជាថ្នូរនឹងការធានាសន្តិសុខសុវត្ថិភាពរបស់ប្រទេស។ ក្នុងន័យនេះ អ៊ុយក្រែនធានា មិនចូលរួមជាមួយសម្ព័ន្ធភាពយោធាណាមួយឡើយ ហើយក៏នឹងមិនបើកទ្វារផ្ទះឲ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដី របស់ខ្លួនដែរ។
អ៊ុយក្រែនចង់បានការធានាសន្តិសុខជាតិជាថ្នូរនឹងអព្យាក្រឹត្យភាព
ដោយ និង

រីឯ​ភាគី​រុ​ស្ស៊ី​ឯណោះ​វិញ បាន​សន្យា​ថា ខ្លួន​នឹង​កាត់​បន្ថយ​ប្រតិបត្តិការ​យោធា​នៅ​ជុំវិញ​ទីក្រុង​កៀវ និង​ទីក្រុង​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។  តើ​រុ​ស្ស៊ី​ពិតជា​នឹង​បន្ធូរ​ដៃ​ក្នុង​សង្គ្រាម​នេះ ដូច​ការ​សន្យា​ដែរ​ទេ0x017d7 ចុះ​អ៊ុយ​ក្រែ​ន​វិញ ពិតជា​យល់ព្រម​មិន​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​ណាមួយ​មែន​ទេ ឬ​គ្រាន់តែ​និយាយ ហើយ​ចុង​ក្រោយរ​ត់ទៅ​ចូលរួម​ជាមួយ​ណា​តូ​ដដែល?

អ៊ុយ​ក្រែ​ន​យក​អព្យាក្រឹតភាព​មក​ផ្តូ​រ​នឹង​ការ​ធានា​សន្តិសុខ​ជាតិ

អ៊ុយ​ក្រែ​ន​បាន​ស្នើ​ពី​អព្យាក្រឹតភាព​របស់​ប្រទេស ជា​ថ្នូរ​នឹង​ការ​ធានា​សន្តិសុខ មាន​ន័យ​ថា ខ្លួន​នឹង​មិន​ចូលរួម​សម្ព័ន្ធភាព​យោធា មិន​ទទួលយក​មូលដ្ឋាន​យោធា​បរទេស​មក​នៅ​ក្នុង​ទឹកដី​ខ្លួន និង​មិន​ឲ្យ​មានការ​ដាក់​ពង្រាយ​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ​។ រីឯ​សមយុទ្ធ​យោធា​នៅ​លើ​ទឹកដី​ក្នុង​អ៊ុយ​ក្រែ​ន អាច​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​យល់ព្រម​ពី​ប្រទេស​អ្នក​ធានា​។ 

យ៉ាងណា​ក៏​ដោយ អ៊ុយ​ក្រែ​ន ក៏​បាន​ដាក់​លក្ខខណ្ឌ​ខ្លះ​ដែរ ពោល​ទីក្រុង​កៀវ​បាន​ទាមទារ​ឲ្យ​មានការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយ​ក្រែ​ន ខណៈ​ដែល អព្យាក្រឹតភាព​របស់​អ៊ុយ​ក្រែ​ន​អាច​ចូល​ជា​ធរមាន​បាន​លុះត្រាតែ មាន​បទ​ឈប់​បាញ់​ពេញលេញ​ជា​មុន​សិន​។ ប្រទេស​ប៉ូ​ឡូញ អ៊ី​ស្រា​អែ​ល តួ​ក​គី និង កា​ណា​ដា អាច​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អ្នក​ធានា​សន្តិសុខ​សម្រាប់​អ៊ុយ​ក្រែ​ន​។

យ៉ាងណាមិញ វា​ពិបាក​បន្តិច​សម្រាប់​ឲ្យ​ប្រទេស​ដទៃ​ហ៊ាន​ចេញ​មុខ​មក​ធានា សន្តិសុខ​សម្រាប់​អ៊ុយ​ក្រែ​ន ពោល​គឺ​ការ​ទាមទារ​នេះ វា​ល្អ​ហើយ​សម្រាប់​ប្រទេស​សាមីខ្លួន តែ​វា​ទំនងជា​ការ​ទាមទារ​ខ្ពស់​ពេក សម្រាប់​ប្រទេស​អ្នក​ធានា​។ បើ​តាម​មន្ត្រី​ប្រតិភូ​របស់​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ថា អ៊ុយ​ក្រែ​ន​ចង់​ឲ្យ​មានការ​ធានា​ពី​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​៥ ដែល​ក្នុង​នោះ​មាន​រុ​ស្ស៊ី ហើយ​បន្ថែម​ប្រទេស​អា​ល្លឺ​ម៉​ង់ និង តួ​ក​គី​ដែរ​។ ដូច​ទៅ​នឹង ការ​ធានា​សន្តិសុខ​ដែល​អ៊ុយ​ក្រែ​ន​ចង់បាន គឺ​ទីក្រុង​កៀវ​ចង់បាន​គំរូ ដូច​មាន​ចែង​ក្នុង​មាត្រា​ទី​៥ របស់​ធម្មនុញ្ញ​អង្គការ​ណា​តូ ពោល​គឺ​ប្រទេស​អ្នក​ធានា​នឹង​ត្រូវ​លូកដៃ អន្តរាគមន៍​យោធា​ជួយ​អ៊ុយ​ក្រែ​ន ប្រសិនបើ​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​រង​ការ​គំរាមកំហែង​ពី​រុ​ស្ស៊ី​ទៀត​។ ក្នុង​ន័យ​នេះ បើ​មាន​ប្រទេស​ចេញ​មុខ​ធានា​ការពារ​អ៊ុយ​ក្រែ​ន នោះ​វា​ប្រៀប​ដូច​ជា​ឲ្យ​អ្នក​ធានា ត្រូវ​ប្រកាសសង្គ្រាម​ផ្ទាល់​ជាមួយ​ប្រទេស​ដែល​គំរាមកំហែង​សន្តិសុខ​អ៊ុយ​ក្រែ​ន​អ​ញ្ចឹ​ង​ដែរ ឬ អាច​និយាយ​បាន​ថា​ប្រឈម​មុខ​នឹង​រុ​ស្ស៊ី​នេះ​តែ​ម្តង​។

រុ​ស្ស៊ី​សន្យា​បន្ថយ​ប្រតិបត្តិការ​យោធា​ជុំវិញ​ក្រុង​កៀវ​និង​ក្រុង​មួយ​ចំនួន​ទៀត​តែ​មិន​បញ្ជាក់​ច្បាស់លាស់​ទេ

អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី លោក Alexander Fomin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ថា ការ​សម្រេចចិត្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​កាត់​បន្ថយ​សកម្មភាព​យោធា​នៅ​ក្នុង​ទិស​ដៅ​ជុំវិញ​ក្រុង​កៀវ និង តំបន់ ឈី​នី​ហ៊ី​វ​(Chernihiv) និង​ក្រុង​មួយ​ចំនួន​ទៀត​។ យ៉ាងណា​ក៏​ដោយ​រុ​ស្ស៊ី​មិន​បាន​បញ្ជាក់​ថា ក្រុង​ដទៃ​ទៀត មាន​ក្រុង​ឬ​តំបន់​ណាខ្លះ​នោះ​ទេ​។ ពិសេស​ភាគី​រុ​ស្ស៊ី​មិន​បាន​និយាយ​អំពី​តំបន់​ផ្សេង​ទៀត ដែល​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នោះ​ទេ ដូច​ជា​នៅ​ទីក្រុង Mariupol តំបន់ សុំ​មី (Sumy) ក្រុង​ខា​កៀវ​(Kharkiv) និង តំបន់ ខឺ​សុ​ន​(Kherson) ជាដើម​។ 

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​អះអាង​ពី​មន្ទីរ​បញ្ជ​កោន​អា​មេ​រិ​ក​អះអាង​ថា  ចាប់ពី​ថ្ងៃ​អង្គារ ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ចល័ត​កងទ័ព​តិចតួច​បំផុត ចេញពី​ទីតាំង​ជុំវិញ​ទីក្រុង​កៀវ ពិតមែន ប៉ុន្តែ​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ច្រើន​ជាង​ការ​ដកថយ ឬ​ការ​ដកខ្លួន​ចេញពី​សង្គ្រាម​តែ​ម្តង​ក៏​មាន​ទាន់​ដឹង​ច្បាស់​ដែរ​ពេល​នេះ​។ អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​បាន​កត់​សម្គាល់ថា ការ​សន្យា​របស់​រុ​ស្ស៊ី​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រយុទ្ធ​នេះ គឺ​ភាគច្រើន​ជា​តំបន់​ដែល​ខ្លួន​បាន​និង​កំពុង​តែ​ចាញ់​ប្រៀប​អ៊ុយ​ក្រែ​ន​ទៅ​វិញ​ទេ​។

ក្រោយ​ឃើញ​ពី​ការ​បន្ទន់ឥរិយាបថ​បន្តិច​របស់​រុ​ស្ស៊ី ទោះ​ធ្វើ​បាន​ដូច​តាម​ការ​សន្យា ឬ​មិន​បាន​ក្តី ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី បាន​ហៅ​កិច្ចចរចា​លើក​នេះ​ថា បាន​ផ្តល់​សញ្ញា​វិជ្ជមាន ប៉ុន្តែ​លោក​មិន​ទាន់​ជឿជាក់​លើ​ការ​សន្យា​តែ​មាត់ ឬ​មាន​តែ​លើ​ក្រដាស​នោះ​ទេ ចាំ​មើល​តទៅ​ទៀត​សិន​។

លោក​ហ្សេ​លេ​ន​ស្គី បន្ត​ថា​ទោះបី​រុ​ស្ស៊ី​បន្ធូរ​ដៃ​វាយប្រហារ​ក៏​ដោយ ក៏​មិនមែន​បាន​ន័យ​ថា អ៊ុយ​ក្រែ​ន​បន្ធូរ​ដៃ​ការពារ​នោះ​ដែរ ពោល​កងទ័ព​អ៊ុយ​ក្រែ​ន នៅ​តែ​បន្ត​វាយ​រុ​ស្ស៊ី​ឲ្យ​ដកថយ ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​នរូ​ប​នេះ បាន​រំលឹក​ឡើង​វិញ​ថា សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ណាមួយ​អាច​ដំណើរការ​ទៅ​បាន ទាល់តែ​ទាហាន​រុ​ស្ស៊ី​ចាកចេញ និង​មិន​អាច​មានការ​សម្របសម្រួល​ណាមួយ ជា​ការ​ដោះ​ដូរ​ជាមួយ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ឡើយ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​ប្រឆាំង​នឹង​រុ​ស្ស៊ី និង​បាន​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​បច្ចុប្បន្ន​នឹង​ត្រូវ​ដក​ចេញ​វិញ លុះត្រាតែ​សង្គ្រាម​បញ្ចប់ ហើយ​យុត្តិធម៌​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​សម្រាប់​អ៊ុយ​ក្រែ​ន​។

សរុប​មក យើង​មិន​ទាន់​ដឹង​ច្បាស់​បាន​ទេ​ថា សម្បទាន​របស់​អ៊ុយ​ក្រែ​ន​នឹង​អាច​ទៅ​ជួយ​បញ្ចុះបញ្ចូល​រុ​ស្ស៊ី​ឲ្យ​ឈប់​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ឬ​មួយ​យ៉ាងណា​ទេ? អ៊ុយ​ក្រែ​ន​យល់ព្រម ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ ដោយ​មិន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​យោធា​ណាមួយ ដូច​ជា​អង្គការ​ណា​តូ​ជាដើម គឺ​អាច​ឆ្លើយ​តប​នឹង​ការ​ចង់បាន​រុ​ស្ស៊ី​កន្លង​មក​មួយ​ចំណុច​ហើយ ប៉ុន្តែ​សម្បទាន​របស់​អ៊ុយ​ក្រែ​ន​នឹង មិន​ប្រាកដ​ថា ទៅ​ជំរុញ​ឲ្យ​រុ​ស្ស៊ី ឈប់​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនខកខានបោះផ្សាយលក់មូលបត្រក្នុងតម្លៃ ៩ពាន់លានដុល្លារ ដោយសារកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុនចិនកាន់តែច្រើន កំពុងតែផ្អាកផែនការចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងស្រុក ដោយសារតែប្រទេសចិនកំពុងតែជួបរលកឆ្លងកូវីដ១៩ខ្លាំងក្លាបំផុ…

ប្រមុខដឹកនាំសិង្ហបុរី និងអាមេរិកអះអាងថា សង្គ្រាមអ៊ុយក្រែនធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងហានិភ័យ

ព័ត៌មាន
ប្រមុខដឹកនាំកំពូលសិង្ហបុរី និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាទល់មុខនៅ ថ្ងៃអង្គារទី២៩ មីនា ដោយបានគូសបញ្ជាក់ថា ការគំរាមកំហែងដល់ធម្មនុញ្ញអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ