ទៅដល់ស្រុកវាលវែង ក៏មានសេវាធនាគារប្រើដែរ !
ដោយ
ស្រុកវាលវែង ស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ ។ ថ្វីត្បិតតែដាច់ស្រយាលបន្តិចមែន ប៉ុន្តែ ទេសភាពធម្មជាតិដ៏ល្អស្អាតរបស់ស្រុកនេះ រួមទាំងភាពងាយស្រួលនៃការធ្វើដំណើរដោយមានផ្លូវជាតិស្អាតរលោងស្រឹល បានធ្វើឲ្យស្រុកនេះល្បីល្បាញខ្លាំងណាស់ មួយរយៈពេលចុងក្រោយនេះ ។