សេវាធនាគារស្វ័យប្រវត្តិ

ទៅដល់ស្រុកវាលវែង ក៏មានសេវាធនាគារប្រើដែរ !


ស្រុក​វាលវែង​ ស្ថិតនៅចម្ងាយ​ជាង ១០០គីឡូម៉ែត្រ​ ពីក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ ៥៥ ។ ថ្វីត្បិតតែដាច់​ស្រយាល​បន្តិច​មែន ប៉ុន្តែ ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ស្អាត​របស់​ស្រុក​នេះ រួមទាំង​ភាពងាយស្រួលនៃការធ្វើដំណើរដោយ​មាន​ផ្លូវ​ជាតិ​ស្អាត​រលោង​ស្រឹល បានធ្វើ​ឲ្យ​ស្រុក​នេះ​ល្បីល្បាញ​ខ្លាំងណាស់ មួយរយៈពេល​ចុងក្រោយនេះ ។
តំបន់វាលវែងដ៏ល្បីនៃខេត្តពោធិ៍សាត់ ក៏មាន​សេវាធនាគារស្វ័យប្រវត្តិប្រើដែរ!

ខណៈ​ដែល​ភ្ញៀវទេសចរ​កាន់តែច្រើន​ឡើង​​បាន​នាំគ្នាទៅលេង​តំបន់ទេសចរណ៍ធម្មជាតិ​ស្អាត​ៗប្លែកៗ នៅក្នុងស្រុកវាលវែង ​ធនាគារ​ អេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជ​ដ៏ធំជាងគេ​និង​ឈាន​មុខ​គេ នៅ​កម្ពុជា បាន​មើលឃើញ​ពីតម្រូវការ​របស់​អ្នកទេសចរ​ ក៏ដូច​ជាប្រជាជន​ដែលរស់នៅ​ក្នុងទីប្រជុំជន​នៃ​ស្រុក​វាលវែង ក្នុងការប្រើប្រាស់​សេវាកម្ម​ធនាគារ ។

ធនាគារ​ អេស៊ីលីដា បាន​ឲ្យ​ដឹងថា ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ ប្រជាជន​នៅក្នុងស្រុក​វាលវែង ក៏ដូចជាអ្នកទេសចរ​ នឹង​មាន​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​បំផុត​ ពីធនាគារ​ អេស៊ីលីដា ដោយសាខា​ខេត្ត​ពោធិ៍សាត់ នៃធនាគារ អេស៊ីលីដា នឹងបើកទីតាំងថ្មី​មួយ​ទៀត នៅ​លើ​ផ្លូវជាតិលេខ ៥៥ ភូមិ​ប្រម៉ោយ ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ដែល​ទីតាំងថ្មីនេះបំពាក់​ដោយ​សេវាកម្ម​ធនាគារទំនើបបំផុត ដូចជា សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ (Banking Self Service) ម៉ាស៊ីន ATM សម្រាប់​ការដក​ប្រាក់ ដាក់ប្រាក់ ២៤ម៉ោង​លើ​២៤ម៉ោង ជាដើម ។ 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់​ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់​ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា បាន​មានប្រសាសន៍​ថា ៖ «ការបង្កើត​ឱ្យ​មាន​​ទីក​ន្លែ​ង​​ប្រើ​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ​ (Banking Self Service) គឺ​ដើម្បី​សម្រួល​និង​បំពេញតម្រូវការ​អតិថិជន​ដែល​លោក​តែងតែ​ឆ្លងកាត់​ទៅលេង​ស្រុក​វាលវែង ជា​ស្រុក​មួយ​សម្បូរ​ធនធានធម្មជាតិ​ មាន​​ទេស​ភាព​ល្អ​ត្រកាល​នា​រដូវរំហើយ ហើយក៏​ជា​ស្រុក​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ផងដែរ​នោះ​ ងាយស្រួល​​ក្នុង​ការ​ប្រើប្រាស់​​សេវា​កម្ម​​ធនាគារ​ដែល​លោក​មាន​​តម្រូវការ​​ភ្លាមៗ​​ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​ក្រុង​​ទើប​​ប្រើ​បាន​​នោះទេ​ ។​ ការដាក់​​បម្រើ​​សេវាកម្ម​​ធនាគារ​ស្វ័យប្រវត្តិ​​នេះ​ គឺ​អតិថិជន​​អាចធ្វើ​ដោយ​ខ្លួន​ឯង​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង ​តាម​តម្រូវការ ​ដូចជា​ ការដាក់​​ប្រាក់ ​ផ្ទេរ​ប្រាក់​ ឬ​​បើក​​គណនី​ ជាដើម ​។»​

បញ្ជរ​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ​និងម៉ាស៊ីន​ អេធីអឹម របស់ ធនាគារ​ អេស៊ីលីដា ដែលសង់​សម្រាប់​បម្រើ​អតិថិជន​នៅ​ស្រុកវាលវែង​ ខេត្ត​ពោធិ៍សាត់ ។

បើតាម​ធនាគារ អេស៊ីលីដា ឆ្នាំ២០២១នេះ ជាឆ្នាំដែល​ធនាគារ​ដ៏ចំណាស់​និងដ៏ធំជាងគេ​មួយនេះ នឹង​ពង្រីក​ការអភិវឌ្ឍ​បន្ថែម​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​របស់ខ្លួន តួយ៉ាង ការ​អភិវឌ្ឍ​ឲ្យ​កាន់តែទំនើប​នូវ​ អេស៊ីលីដាម៉ូបាលអេប របស់ខ្លួន និងការ​បង្កើត​នូវ​បញ្ជរ​បម្រើ​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ (Banking Self Service) ជាច្រើន​កន្លែង​ថែមទៀត នៅទូទាំង​ប្រទេស ដើម្បី​ផ្ដល់​សេវាកម្ម​ធនាគារ​កាន់តែទំនើប កាន់តែងាយស្រួល​បន្ថែមទៀត ដល់​អតិថិជន​របស់ខ្លួន ៕




អត្ថបទបន្ទាប់


មកទល់ពេល​នេះ មាន​តារា​កំប្លែង តារា​ចម្រៀង និង​ពិធីករ​ ៥​រូប​ហើយ បាន​ឆ្លង​​កូវីដ-១៩

ព័ត៌មាន
ក្រោយ​លោកស្រី សេន ចិន្តា ហៅស្រីអ៊ីត តារាកំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអិន ប្រកាសពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ នៅរសៀលថ្ងៃទី១៣ មីនា ប…

អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍

ព័ត៌មាន
នៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ បាននិងកំពុងបន្ដវាយប្រហារយ៉ាងខ្លាំងនៅកម្ពុជា។ ក្នុងអំឡុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ