BookMeBus បង្កើត"ចាប់ហួយចល័ត" ដើម្បីជួយដល់អ្នករងផលប៉ះពាល់ដោយសារកូវីដ១៩
ដោយ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃមេរោគកូវីត១៩ និងតម្រូវការនាពេលបច្ចុប្បន្ន ក្រុមការងារ BookMeBus បានសហការជាមួយដៃគូ និងធុរកិច្ចថ្មីក្នុងស្រុក បង្កើត‘ចាប់ហួយ ចល័ត’ ដោយកែប្រែបច្ចេកវិទ្យា ដែលខ្លួនមាន រួមជាមួយនឹងការអនុវត្តដែលមានស្រាប់ មកបំពេញតម្រូវការទំនិញប្រចាំថ្ងៃរបស់អ្នករស់នៅក្នុងទីក្រុង ដែលពួកគាត់មានការលំបាកក្នុងការចេញទៅផ្សារដោយផ្ទាល់ និងពុំមានការធានាសុវត្ថិភាពគ្រប់គ្រាន់។