កូវីដ១៩ នៅ​កម្ពុជា

BookMeBus បង្កើត​"ចាប់ហួយ​ចល័ត" ដើម្បីជួយ​ដល់អ្នក​រងផលប៉ះពាល់​ដោយសារ​កូវីដ១៩


ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​​មកពី​ការរាតត្បាត​នៃ​មេរោគ​កូវីត១៩ និង​តម្រូវការ​នាពេល​បច្ចុប្បន្ន ក្រុមការងារ BookMeBus បាន​សហការ​ជាមួយ​ដៃគូ និង​ធុរកិច្ច​ថ្មី​ក្នុង​ស្រុក​ បង្កើត​‘ចាប់ហួយ ចល័ត’ ដោយ​កែប្រែ​បច្ចេកវិទ្យា ដែល​ខ្លួន​មាន រួមជាមួយ​នឹង​ការអនុវត្ត​ដែល​មាន​ស្រាប់ មក​បំពេញ​តម្រូវការ​ទំនិញ​ប្រចាំថ្ងៃ​របស់​អ្នក​រស់នៅ​ក្នុង​ទីក្រុង ដែល​ពួកគាត់​មាន​ការលំបាក​ក្នុង​ការចេញ​ទៅ​ផ្សារ​ដោយ​ផ្ទាល់ និង​ពុំ​មាន​ការធានា​សុវត្ថិភាព​គ្រប់គ្រាន់។
ដោយ
BookMeBus បង្កើត​"ចាប់ហួយ​ចល័ត" ដើម្បីជួយ​ដល់អ្នក​រងផលប៉ះពាល់​ដោយសារ​កូវីដ១៩

ជាមួយ ‘ចាប់ហួយ ចល័ត’ អ្នកប្រើប្រាស់​អាច​ស្វែងរក​ទំនិញ​មួយ​ចំនួន ដែល​ពួកគាត់​ត្រូវការ​ជា​ប្រចាំ ដោយ​ធ្វើការ​កុម្មង់​ទិញ​តាម​ប្រអប់​សារ​លើ​គេហទំព័រ​ហ្វេសប៊ុក ជាមួយ​តម្លៃ​ដូចទីផ្សារ។ ពួកគាត់​អាច​ជ្រើសរើស​ការដឹក​ជញ្ជូន​ដល់​ផ្ទះ​ក្នុង​រយៈពេល ១​ម៉ោង ទៅ ២​ម៉ោង (គិត​ថ្លៃដឹក)  ឬ​ទទួល​ការកុម្មង់​ថ្ងៃ​បន្ទាប់ (មិន​គិត​ថ្លៃ​ដឹក)។ 

ការកុម្មង់​នេះ​ពុំ​មាន​ការកំណត់​លើ​ចំនួន​ទំនិញ​នោះ​ទេ ព្រោះ​មាន​ឡាន​ត្រៀម​រួចជាស្រេច​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ច្រើន​មុខ ឬ​ធន់​ធ្ងន់។ ‘បំពេញ​តម្រូវការ បង្កើន​សុវត្ថិភាព’ ជា​គោល​បំណង​របស់​គម្រោង​នេះ ក្នុង​ការ​ជួយ​អ្នក​ប្រើប្រាស់​ទាំងអស់​រក្សា​សុវត្ថិភាព និង​នាំយក​ទីផ្សារ​នៃ​ទំនិញ​ចម្រុះ​សម្រាប់​តម្រូវការ​ប្រចាំថ្ងៃ​មក​ជិត​ពួកគាត់​ជា​ទីបំផុត។

រីឯផ្នែកអនាម័យ និង​សុវត្ថិភាព​របស់​អ្នក​បើកបរ​ត្រូវ​បាន​យក​ចិត្តទុកដាក់​ខ្ពស់​ដែល​ពួកគាត់​ម្នាក់ៗ​ទទួល​បាន​សម្ភារៈ​ការពារ​ខ្លួន​ពេល​កំពុងធ្វើការ ពិសេស​ពួកគាត់​ទទួល​បាន​ការណែនាំ​ត្រឹមត្រូវ​លើ​សុវត្ថិភាព​គាត់ផ្ទាល់ និង​អតិថិជន​ពីអ្នកជំនាញ​ផ្នែក​សុខភាព​ត្រឹមត្រូវ។ 

គម្រោង​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការសហការ​និង​ទុកចិត្ត​ពី​ដៃគូ​ផ្សេងៗ ដូចជា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន ផ្សារ​លក់​ទំនិញ និង​ធុរកិច្ច​ថ្មី​ក្នុង​ស្រុក ដែល​ពួកយើង​រួមដៃគ្នា​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ជួយ​បំពេញ​តម្រូវការ​គ្នា​ទៅ​វិញ​ទៅមក ខណៈ​ដែល​បញ្ហា​សេដ្ឋកិច្ច​មិន​មាន​ស្ថិរភាព។ ជាពិសេស គម្រោង​នេះ​ជា​ឱកាស​ដែល​អាច​ផ្តល់​ការងារ​ដល់​មនុស្ស​មួយ​ចំនួន ​ដែលរងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​មួយ​នេះ​ ជាពិសេស​គឺ​អ្នក​បម្រើ​ក្នុង​វិស័យ​ទេសចរណ៌ ដើម្បី​បន្ត​ការងារ និង​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់។ 

គម្រោង​នេះ​នឹង​បើក​ទូលាយ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់ចូលរួម​ស្វែងរក​ទីផ្សារ​បន្ថែម និង​ដៃគូ​ផ្សេង​ទៀត ដែល​កំពុង​ទទួលរងគ្រោះ​ផ្នែក​សេដ្ឋកិច្ច ព្រោះថា បច្ចេកវិទ្យា​និង​ភាព​ជាដៃគូ​នេះ អាច​បត់បែន​ទៅ​តាម​កាលៈទេសៈ និង​ពង្រីក​ទៅ​តាម​សមាសភាព​របស់​អ្នក​ចូលរួម​បាន​គ្រប់ពេល។

សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់ស្វែងរក​ទីផ្សារ​បន្ថែម ឬ​ចង់​ធ្វើ​ជា​អ្នក​បើកបរ​សូម​ធ្វើ​ការទាក់ទងមក​កាន់ 010/012 318 316 ពួកយើងនឹងធ្វើការឆ្លើយតប និង​ជួយ​តាម​សមត្ថភាព។ ដើម្បី​ស្វែងរក​ទំនិញ​និង​​កុម្មង់ អ្នកប្រើប្រាស់​គ្រាន់តែ​ចូល​ក្នុង​គេហទំព័រ​របស់​‘ចាប់ហួយ ចល័ត’ ហើយ​ឆ្លើយឆ្លង​ក្នុង​ប្រអប់​សារ​ជា​ការស្រេច៕




អត្ថបទបន្ទាប់


ជនជាតិ​អូស្រ្តាលី​ ១៨៤​នាក់ ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា

ព័ត៌មាន
ជនជាតិ​អូស្រ្តាលី​ចំនួន ១៨៤​នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ ហើយ​បាន​ទៅ​ដល…

កម្ពុជានៅសល់អ្នកជំងឺកូវីដ១៩តែ៣១នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយថែម១៤នាក់ទៀតនៅថ្ងៃនេះ

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៣ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ