អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដាក់ឲ្យដំណើរការសាលថ្មីទទួលអ្នកដំណើរ តម្លៃ២៦លានដុល្លារ
ដោយ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបើកដាក់ឲ្យដំណើរការសាលថ្មីសម្រាប់ទទួលអ្នកដំណើរមកដល់ និងចេញដំណើរតាមផ្លូវអាកាសហើយ! ខណៈដែលសាលថ្មីនេះបានចំណាយទឹកប្រាក់សាងសង់អស់ចំនួន ២៦លានដុល្លារអាមេរិក។ មន្ត្រីជាន់ខ្ពស់កម្ពុជា អះអាងថា សាលថ្មីនេះគឺជាវិភាគទានដ៏សំខាន់មួយរបស់អាកាសយានដ្ឋានទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។