ពីអតីតនាយករដ្ឋមន្ត្រី ក្លាយជាពិរុទ្ធជន៖ តុលាការម៉ាឡេស៊ីកាត់ទោស Najib ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ
ដោយ
នៅថ្ងៃអង្គារ (ទី២៨ ខែកក្កដា ឆ្នាំ២០២០)នេះ តុលាការម៉ាឡេស៊ីបានកាត់ទោសអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាប្រាក់ជាង ៤៩លានដុល្លារអាមេរិក នៅក្នុងសវនាការជំនុំជម្រះទី១ ក្នុងចំណោមសវនាការចំនួន ៥ ដែលពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ មូលនិធិ 1MDB ដ៏អាស្រូវ ។