សំណុំរឿង​ពុករលួយ នៅ​ម៉ាឡេស៊ី

ពីអតីតនាយករដ្ឋមន្ត្រី ក្លាយជាពិរុទ្ធជន៖ តុលាការម៉ាឡេស៊ីកាត់ទោស​ Najib ឲ្យ​ជាប់ពន្ធនាគារ ១២ឆ្នាំ


នៅថ្ងៃអង្គារ (ទី២៨ ខែកក្កដា ឆ្នាំ២០២០)នេះ តុលាការ​ម៉ាឡេស៊ី​បាន​កាត់​ទោស​អតីត​នាយករដ្ឋមន្ត្រី​ លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ឲ្យ​ជាប់​ពន្ធនាគារ ១២ឆ្នាំ និង​ពិន័យ​ជាប្រាក់ជាង ៤៩លានដុល្លារអាមេរិក នៅក្នុង​សវនាការ​ជំនុំជម្រះ​ទី១ ក្នុង​ចំណោមសវនាការចំនួន ៥ ដែលពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ មូលនិធិ 1MDB ដ៏អាស្រូវ ។
លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ។ រូបថតឯកសារ៖ CGTN.com
ដោយ

លោក ណាជីប ទំនងជាង​នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅតុលាការ​មួយថ្នាក់ទៀត ប្រឆាំងនឹងសាលក្រម​នេះ ។ 

នៅថ្ងៃអង្គារនេះ ចៅក្រម​បាន​ប្រកាស​សាលក្រម​ បន្ទាប់ពី​បាន​រកឃើញលោក ណាជីប មានទោសកំហុស​ក្នុង​បទ​ចោទប្រកាន់ទាំង ៧ចំណុច នៅក្នុង​សំណុំរឿងនេះ ដែល​ពាក់ព័ន្ធនឹង​លុយជិត ១០លានដុល្លារអាមេរិក ដែល​ផ្ទេរ​ចេញពី​ក្រុមហ៊ុន SRC International ជាសាខា​របស់​មូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) ចូល​ទៅក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ។ 

បទចោទប្រកាន់ទាំង ៧ ចំណុចដែលតុលាការ​បើក​សវនាការ​ជំនុំ​ជម្រះលើ​លោក ណាជីប រួមមាន ការលាង​លុយ មាន​ ៣បទចោទ, ការរំលោភ​សេចក្ដីទុកចិត្ត មាន ៣បទចោទ និង ១បទចោទទៀត គឺ​ការរំលោភ​បំពាន​អំណាច ។ 

នៅក្នុងការថ្លែង​ដោយ​ផ្ទាល់មាត់​ទៅកាន់តុលាការ នៅមុន​ការ​ប្រកាស​សាលក្រម លោក ណាជីប បាន​និយាយថា លោក​គ្មានទោសកំហុសទេ និងថា គ្មាន​ភ័ស្តុតាង​ ឬសាក្សី បញ្ជាក់ថាលោក​កិបកេង​លុយ ៤២លានរីងហ្គីត​ដែល​ជា​ចំណុច​ស្នូលនៃសំណុំរឿង​នេះ ដាក់ហោប៉ៅរបស់​លោក នោះឡើយ ។ 

សាលក្រមនេះ បាន​ធ្វើ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​វ័យ ៦៧ឆ្នាំរូបនេះ បាត់បង់​ភាពស្របច្បាប់​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​នៅក្នុងការ​បោះឆ្នោត​មុនអាណត្តិ ដែល​អ្នកសង្កេតការណ៍​និយាយថា អាចនឹង​ធ្វើឡើង​នៅ​ឆ្នាំនេះ ។ លោក ណាជីប នៅតែជា​តួអង្គ​សំខាន់​មួយរូប នៅក្នុង​គណបក្ស​ United Malays National Organization (Umno) ជាបក្ស​ដែល​បាន​ជ្រោមជ្រែង​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​របស់​លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ។ 

នៅមុនការប្រកាស​សាលក្រមនេះ លោក ណាជីប បានប្រកាស​សន្យាថា នឹង​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​ឧទ្ធរណ៍ទៀត ប្រសិន​បើ​រូប​លោក​ត្រូវ​បាន​ចៅក្រម​តុលាការដំបូង​រកឃើញថាមានទោស ៕ (ប្រភព ៖ Al Jazeera English)




អត្ថបទបន្ទាប់


វិស័យថាមពលវៀតណាម ត្រូវការទុន ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍ

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ រដ្ឋាភិបាលវៀតណាម បានអះអាងថា វៀតណាម ត្រូវការរោងចក្រផលិតថាមពល ៥ពាន់មេហ្គាវ៉ាត់បន្ថែមទៀត ត្រឹមឆ្នាំ ២០២៥ខាងមុខ ដ…

អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញ! ក្រោយពី​យល់ឃើញថា សត្វស្វា​មិនត្រូវបាន​​រំលោភបំពាន​ប្រើឲ្យឡើង​បេះដូង

ព័ត៌មាន
តាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា អឺរ៉ុបនឹងដកចេញនូវបម្រាមនាំចូលផ្លែដូងពីប្រទេសថៃវិញនៅពេលឆាប់ៗនេះ ក្រោយពីអឺរ៉ុបបានចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ