មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រតិកម្មនឹងការផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែ ដោយគ្មានសីលធម៌ធុរកិច្ច
ដោយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានចេញមុខប្រតិកម្មទៅនឹងក្រុមអ្នកផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែពីបរទេស ដោយគ្មានសីលធម៌ធុរកិច្ច ព្រោះមុខដំណាំពូជពីបរទេសទាំងនោះ មិនមានសុទ្ធតែអាចដាំបានផលនៅក្នុងភូមិសាស្ត្រកម្ពុជានោះទេ។ មន្ត្រីជំនាញកសិកម្មរូបនេះ បានចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការបោកប្រាក់ និងធ្វើឲ្យប្រជាកសិករខាតបង់ប្រាក់ និងពេលវេលា និងបានដាស់តឿនពលរដ្ឋកុំឲ្យចាញ់បោកក្រុមអ្នកផ្សព្វផ្សាយលក់ទាំងអស់នោះ។