ការផ្សព្វផ្សាយ​អំពីការលក់ពូជដំណាំហូបផ្លែ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រតិកម្មនឹងការផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែ ដោយគ្មានសីលធម៌ធុរកិច្ច


មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​ បាន​ចេញមុខ​ប្រតិកម្ម​ទៅនឹង​ក្រុមអ្នកផ្សព្វផ្សាយ​លក់​ពូជដំណាំហូបផ្លែពីបរទេស​ ដោយគ្មាន​សីលធម៌ធុរកិច្ច ព្រោះមុខដំណាំពូជពីបរទេសទាំងនោះ មិនមានសុទ្ធតែអាចដាំបាន​ផល​នៅក្នុងភូមិសាស្ត្រ​កម្ពុជានោះទេ។ មន្ត្រីជំនាញកសិកម្មរូបនេះ បានចាត់ទុក​ការផ្សព្វផ្សាយ​ទាំងនេះ ជាការ​បោកប្រាក់ និងធ្វើឲ្យ​ប្រជាកសិករ​ខាតបង់ប្រាក់ និងពេលវេលា និងបាន​ដាស់តឿន​ពលរដ្ឋ​កុំឲ្យចាញ់បោក​ក្រុមអ្នកផ្សព្វផ្សាយលក់ទាំងអស់នោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រតិកម្មនឹងការផ្សព្វផ្សាយលក់ពូជដំណាំហូបផ្លែ ដោយគ្មានសីលធម៌ធុរកិច្ច
ដោយ

កន្លងមកគេសង្កេតឃើញថា មានការផ្សព្វផ្សាយព្រោងព្រាត នៅតាមបណ្តាញសង្គម ទាក់ទងទៅនឹងការលក់ពូជដំណាំហូបផ្លែមួយចំនួន ដូចជា ដើមប៉ោម ដើមសារី ដែលមានផ្លែជាប់នឹងដើម ដែលនាំចូលមកពីក្រៅប្រទេស ដែលដំណាំហូបផ្លែខ្លះ មិនទាំងអាចដាំបាននៅស្រុកខ្មែរផង ដោយសារខុសសណ្ឋានដី និង អាកាសធាតុ ជាដើម ល ។ ក៏ប៉ុន្ដែ មានឈ្មួញរកស៊ីមិនត្រឹមត្រូវមួយចំនួន ផុសផ្សព្វផ្សាយលក់ពូជដំណាំហូបទាំងនោះ ដោយបោកបញ្ឆោតពលរដ្ឋ កសិករ ជាម្ចាស់ចម្ការ ឲ្យទិញ យកទៅដាំ ទាំងដែលអ្នកលក់ពូជនោះ ដាំមិនទាំងបានជោគជ័យខ្លួនឯងផង។ជាក់ស្តែងករណីដំណាំហូបផ្លែ ពូជឈើរី ត្រូវបាន ផុសផ្សព្វផ្សាយលក់ពូជពាសពេញបណ្តាញសង្គម ដោយធានាថានឹងទទួលបានផលខ្ពស់ និង ចំណូលផងដែរ។ ជុំវិញទៅនឹងរឿងនេះដែរ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រតិកម្មផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ដែលជាកសិករ ឬ ម្ចាស់ចម្ការ កុំឲ្យមានការចាញ់ការបោកបញ្ឆោតពីពួកឆ្លៀតឱកាសទាំងនោះ។ 

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានប្រាប់ខេមបូណូមីស ដំណាំឈើរី អាចដាំដុះនៅក្នុងទឹកដីកម្ពុជាបាន ប៉ុន្តែវាមិនបានផលនោះទេដូច្នេះប្រជាកសិករមិនត្រូវចាញ់បោកការផ្សព្វផ្សាយ ដែលគ្មានជំនាញ និង គ្មានសីលធម៌ទាំងនោះឡើយ។ លោកបន្តថា ការខាតបង់ជាបឋមគឺអ្នកដាំចំណាយលុយទិញអត់ប្រយោជន៍  និងចំណាយការថែទាំ ដោយមិនទទួលផល ហើយការខាតបង់មួយទៀតគឺហានិភ័យនៃការរាលដាលចូលមកក្នុងស្រុកខ្មែរយើងនូវប្រភេទ ឧត្បាតឆ្លងដែន។

រដ្ឋលេខាធិការក្រសួងកសិកម្ម រូបនេះដដែល បានបញ្ជាក់ទៀតថា ដំណាំឈើរី ពិតជាមិនរើសដីមែន ប៉ុន្តែ មិនអាចដាំនៅកម្ពុជាយើងបាននោះទេ ព្រោះវាមិនចេញផ្កា មិនចេញផ្លែនោះឡើយ ប្រសិនបើក្នុងដំណាក់កាលដែលវាត្រូវចេញផ្កា មិនមានអាកាសធាតុត្រជាក់នោះទេ។ លោកថា ផ្លែឈើរី ផ្អែម ត្រូវការអាកាសធាតុត្រជាក់ ទាបជាង  ៧ អង្សារ រហូតដល់ ៧០០ ម៉ោង  រីឯឈើរី ជូ ត្រូវការ ៥០០ ម៉ោង ដើម្បីវាអាចចេញផ្កាបាន។ 

ឯកឧត្តមបន្ថែមទៀត ដោយសារផ្លែឈើរី ជាផ្លែលំដាប់ខ្ពស់ ហើយលក់បានថ្លៃនៅទីផ្សារកម្ពុជា ប៉ុន្តែមិនអាចដាំដុះទទួលបាន​ទិន្នផលនោះទេ។ ឯកឧត្តម ជំរុញអ្នកលក់កូនពូជឈើរី បញ្ឈប់ការលក់ផ្លែនេះ ទៀត ហើយអ្នកទិញកូនពូជយកទៅដាំ គួរឈប់ចាញ់បោកការឃោសនា នាំអោយខាតបង់ប្រាក់ កាក់ និងពេលវេលា។

បើតាមអ្នកជំនាញបានលើកឡើងដែរ ការនាំចូលដើមឬពូជផ្លែឈើហូបផ្លែប្រភេទអស់នេះវានឹងនាំសព៌ាង្គកាយ និងសរីរាង្គថ្មីមកប្រទេសកម្ពុជា​បង្ករមហន្តរាយដល់ដំណាំផងដែរ។ តួយ៉ាង នៅប្រទេសជាច្រើន ដូចជាអាមេរិក គ្រាន់តែនាំរុក្ខជាតិរស់ ពីរដ្ឋមួយទៅរដ្ឋមួយក៏ត្រូវមានបណ្ណ័ចេញចូលដែរ។

អ្នកជំនាញបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់គួរមានវិធានការទប់ស្កាត់ការលក់ដូរពូជដំណាំដែលមិនសមស្របតាមតំបន់ក្សេត្របរិស្ថាននីមួយៗរបៀបនេះហើយ ព្រោះកសិករឬអ្នកដាំ អាចខាតបង់ច្រើន ដោយសារការផ្សាយពាណិជ្ជកម្មមិនពិតនេះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមវិលមករកតុចរចាឡើងវិញ ក្រោយផ្ដាច់ទំនាក់ទំនងជាង២ឆ្នាំ

ព័ត៌មាន
បងប្អូនកូរ៉េទាំងពីរផ្តើមវិលមករកតុចរចាឡើងវិញបន្ទាប់ពីបានតឹងសសៃកដាក់គ្នាបញ្ហាអាវុធនុយក្លេអ៊ែរ។ បងប្អូនកូរ៉េទាំងពីរ គឺ ទាំងកូរ៉េខាងជ...

ប្រទេសក្រីក្រនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ច្រើនជាងមុន ក្រោមគម្រោងរបស់ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក

ព័ត៌មាន
ធនាគារពិភពលោក និង កម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក បង្ហាញនូវយន្តការហិរញ្ញប្បទាន ដើម្បីពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ