#ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ

Articles by Tag ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ

ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ ខណៈអាចនាំចេញបានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំៗ

ដោយ​ សោម ស្រីពេជ្រ
ប្រធានមន្ទីរកសិកម្មខេត្តកំពតបានអះអាងថា ចេកអំបូងលឿងដែលដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានប្រមាណជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំៗ ខណៈដែលផ្លែចេកអំបូងលឿងនេះ គឺជាប្រភេទផ្លែឈើស្រស់ទី១របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ ជាលើកដំបូងកាលពីឆ្នាំ២០១៩។ អ្នកជំនាញ និងជាអ្នកជំនួញក្នុងការនាំចេញផ្លែចេកអំបូងលឿង បានអះអាងដែរថា ការនាំចេញផ្លែចេកអំបូងលឿងនៅឆ្នាំនេះ គឺមានភាពល្អប្រសើរច្រើ ហើយក៏រំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំមុនផងដែរ។