#ចិន វៀតណាម សមុទ្រចិនខាងត្បូង

Articles by Tag ចិន វៀតណាម សមុទ្រចិនខាងត្បូង

វៀតណាមប្រាប់ឲ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់

ដោយ​ ហ៊ុន គន្ធថៃ
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានចោទប្រកាន់កប៉ាល់ស្រាវជ្រាវរបស់ចិនមួយគ្រឿង និងនាវាអមដំណើរផ្សេងៗទៀតថា បានរំលោភលើអធិបតេយ្យភាពនៃដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយទីក្រុង ហាណូយ បានទាមទារឱ្យទីក្រុងប៉េកាំងដកនាវាទាំងនោះចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងសារព័ត៌មានវៀតណាមអិចស្ព្រេស។