ចិន វៀតណាម សមុទ្រចិនខាងត្បូង

វៀតណាមប្រាប់ឲ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់


ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានចោទប្រកាន់កប៉ាល់ស្រាវជ្រាវរបស់ចិនមួយគ្រឿង និងនាវាអមដំណើរផ្សេងៗទៀតថា បានរំលោភលើអធិបតេយ្យភាពនៃដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយទីក្រុង ហាណូយ បានទាមទារឱ្យទីក្រុងប៉េកាំងដកនាវាទាំងនោះចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងសារព័ត៌មានវៀតណាមអិចស្ព្រេស។
វៀតណាមប្រាប់ឲ្យនាវាចិនចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូងជាបន្ទាន់
ដោយ

វៀតណាម​និង​ចិន​បានទាស់ទែងគ្នា​ជា​យូរ​មក​ហើយ​ក្នុង​ជម្លោះ​ទឹកដី​ជុំវិញ​តំបន់ដែលអាចសម្បូរធនធាន​ថាមពល​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយវាក៏ជា​ផ្លូវ​នាវាចរណ៍​យុទ្ធសាស្ត្រ​ដែល​មានកប៉ាលធ្វើពាណិជ្ជកម្ម​ក្នុងទំហំទឹកប្រាក់ប្រមាណ ៣ ទ្រី​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូ ហាង (Pham Thu Hang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វៀតណាមទាមទារឱ្យចិនដកកប៉ាល់ស្រាវជ្រាវ សៀង យ៉ាង ហុង ១០ (Xiang Yang Hong 10) នាវាឆ្មាំសមុទ្រ និងទូកនេសាទចិន ចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់»។ សេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «វៀតណាមបានធ្វើការទាក់ទងជាមួយចិនជាច្រើនដង និងបានអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិ និងច្បាប់វៀតណា​ម ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម»។

ទោះយ៉ាងណា មិនទាន់ឃើញមានការឆ្លើយតបណាមួយពីស្ថាទូតចិននៅទីក្រុងហាណូយនៅឡើយទេ។ តែកាលពីពេលមុន ប្រទេសចិនធ្លាប់បាននិយាយហើយថា កប៉ាលស្រាវជ្រាវវិទ្យាសាស្ត្រគឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិន។

ការប៉ះទង្គិចគ្នាជាពាក្យសម្ដីសាជាថ្មីនេះបានកើតឡើង បន្ទាប់ពីក្រសួងដឹកជញ្ជូនចិនកាលពីថ្ងៃច័ន្ទ បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការដំឡើងពោងបំភ្លឺយ៉ាងហោចណាស់ចំនួនបីកន្លែងនៅតាមថ្មប៉ប្រះទឹក អៀវីង (Irving), វីតសុន (Whitsun), និង ហ្គាវេន (Gaven) ដែលមានទីតាំងនៅក្នុងដែនទឹករបស់ប្រទេសវៀតណាមជុំវិញប្រជុំកោះស្ព្រាតលី។

លោកស្រី ផាម ធូ ហាង (Pham Thu Hang) បាននិយាយថា ការដំឡើងពោងបំភ្លឺនៅតាមថ្មប៉ប្រះទឹកដោយមិនមានការយល់ព្រមពីប្រទេសវៀតណាមបែបនេះ ជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម និង«គ្មានតម្លៃផ្លូវច្បាប់ទេ»៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន អះអាងថា ពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឲ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មាន
នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន ស…

ទីបំផុត រុស្ស៊ីចាប់ផ្ដើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស្សហើយ!

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ២៥ ឧសភា បានអនុវត្តតាមផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សហើយ ខណៈដែលមេដឹកនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ