ប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់ជាប្រទេសចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា?
ដោយ
ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា ដែលភាគច្រើនប្រាថ្នា ចង់បានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងមួយជំនាន់ ឬ ពីរជំនាន់មនុស្សខាងមុខទៀត។ បច្ចុប្បន្នជាង ៩០ភាគរយនៃប្រជាជននៅអាស៊ីបូព៌ា រស់នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ១០ គឺ ប្រទេស កម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង វៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយកាលពីពេលថ្មីៗនេះ។