Advertisement
ប្រទេស​ចំណូល​​មធ្យម នៅអាស៊ីបូពា៌

ប្រទេស​ណាខ្លះ​ជាប់ចំណាត់​ថ្នាក់​ជាប្រទេស​ចំណូល​មធ្យម​ទាំង ១០ នៅ​អាស៊ី​បូព៌ា?


ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា ដែលភាគច្រើនប្រាថ្នា ចង់បានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងមួយជំនាន់ ឬ ពីរជំនាន់មនុស្សខាងមុខទៀត។ បច្ចុប្បន្នជាង ៩០ភាគរយនៃប្រជាជននៅអាស៊ីបូព៌ា រស់នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលមធ្យមចំនួន ១០ គឺ ប្រទេស កម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង វៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ ធនាគារពិភពលោក ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ធនាគារពិភពលោក៖ តម្លៃប្រាក់ឈ្នួលនៅវៀតណាម មានខ្ពស់ជាងកម្ពុជាប្រមាណ ៣០ ទៅ៤៥ ភាគរយ (http://tuvanvieclamphianam.com)
ដោយ
Advertisement

ជាង ៥០ឆ្នាំ​កន្លង​មក ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ គឺជាប្រទេស​មានសេដ្ឋកិច្ច​កសិកម្ម​ក្រីក្រ ដែលប្រឹង​តស៊ូ​ជម្នះ​​លើ ​ជម្លោះ ឬសេដ្ឋកិច្ច​ដើរ​តាម​​​ផែនការ​​ពី​ថ្នាក់​​កណ្តាល​ទៅ ប៉ុន្តែ​​សព្វថ្ងៃ ​តំបន់នេះ​កំពុង​តែ​​មាន​សកម្មភាព​សេដ្ឋកិច្ច​​យ៉ាង​​មមាញឹក ដោយ​ឆ្លុះ​បញ្ចាំង​ពីល្បាយ​​សេដ្ឋកិច្ច​មានប្រាក់​ចំណូល​ខ្ពស់ និងមធ្យម  ដែលមាន​​ទំហំ​​សរុប​​ជិត ​មួយ​ភាគ​​បី​​នៃ​ GDP (ផសស) របស់​ពិភពលោក។

គំ​រូអភិវឌ្ឍន៍​របស់ ប្រទេស​កម្ពុជា និងបណ្តា​ប្រទេស​ក្នុង ​តំបន់​​អាស៊ី​​បូព៌ា ដែលទទួល​បានជោគជ័យ​គួរឲ្យកត់​សម្គាល់​កន្លង​មក ក្នុង​នោះ​​មានដំណើរ​​ព្រម​​គ្នា​នៃ ​​កំណើន​សេដ្ឋកិច្ច​ផ្អែក​លើ​​ការ​នាំចេញ ការអភិវឌ្ឍ​មូលធន​មនុស្ស និងអភិបាល​កិច្ចល្អ​ផ្នែក​សេដ្ឋកិច្ច ហើយចាំ​​បាច់​ត្រូវ​មាន​​ការ​​កែសម្រួល ដើម្បីឆ្លើយ​​តបឲ្យ​​មាន​​ប្រសិទ្ធិភាព ​ចំពោះ​បញ្ហា​ប្រឈម​ដែលកំពុង​តែ​​លេចធ្លោ​ឡើង​​នៅខាង​​ក្នុង និងខាង​​ក្រៅ​​តំបន់។

ធនាគារ​ពិភពលោក បានលើក​ឡើងអំពី ដំណើរ​ការ​ឈាន​ទៅសម្រេច​គោលដៅ របស់​កម្ពុជា ក្នុងឋានៈ​ជាប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ ២០៣០ និងជា​ប្រទេស​ចំណូល​ខ្ពស់ ត្រឹម​ឆ្នាំ២០៥០ បានបញ្ជាក់​ឲ្យដឹងថា ការសម្រេច​នូវគោលដៅ​នេះ ពិតជា​លំបាក​ណាស់​សម្រាប់​កម្ពុជា ប្រសិន​បើមិនមាន​ការជំរុញ​បន្ថែម​នូវកំណើន​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត។

លោក លី សូដេត សេដ្ឋវិទូ​ជាន់ខ្ពស់ ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បានលើក​ឡើងថា ប្រសិន​បើកម្ពុជា មិនមាន​ការកែប្រែ​អភិវឌ្ឍ​ខ្លួនបន្ថែម​ឲ្យបាន​ទាន់ពេល​វេលា​នោះទេ ការឈាន​ទៅសម្រេច​មហិច្ឆតា​ជាប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​ដោយ​ជោគជ័យ នឹងមាន​អត្រា​ភាគរយ​តិចណាស់។

ធនាគារ​ពិភពលោកថា ដើម្បី​ក្លាយជា​ប្រទេស ចំណូល​មធ្យម​កម្រិតខ្ពស់ នៅឆ្នាំ​២០៣០ នេះ កម្ពុជា ចាំបាច់​ត្រូវបង្កើន​ចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់ រហូតដល់​ជាង ៣.៨០០ ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ឆ្នាំ​២០១៧  ចំណូល​ជាតិសរុប​សម្រាប់​មនុស្ស​ម្នាក់ មានតែជាង ១.២០០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ដូច្នេះ រយៈពេល​ជាង ១០ឆ្នាំ​ទៅមុខ​ទៀត កម្ពុជា ចាំបាច់​ត្រូវ​បង្កើន​អត្រា​ចំណូល​ជាសរុប សម្រាប់​មនុស្ស​ម្នាក់ រហូត​ដល់ ៩,៣% ពោល​គឺលើស​ ៣ដង នាពេល​បច្ចុប្បន្ន។

ខុសពីស្ថាប័ន​អន្តរជាតិ​អះអាង​ខាង​លើនេះ ដោយឡែក លោក ឈាង វណ្ណារិទ្ធ អគ្គនាយក​រង នៃអគ្គនាយក​ដ្ឋានគោល​នយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក​ឡើង​ថា តាមអ្វី​ដែល​រាជរដ្ឋាភិបា​លបាន​សិក្សា និងវាយតម្លៃ នៅឆ្នាំ ២០៣០ កម្ពុជា ពិតជា​អាច​សម្រេចបាន​នូវ គោលដៅ​ជាប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នេះ។ 

លោក បានបញ្ជាក់​ទៀតថា ការលើកឡើង​របស់​របាយការណ៍​ធនាគារ​ពិភពលោក​ដែលថា ​កម្ពុជា គួរតែពន្យា​ពេលទៅ​ដល់ ២០៣៥ ដើម្បី​សម្រេច​​គោលដៅ​នោះ គឺវាធ្វើ​ឡើង​ទៅតាម​បច្ចេកទេស​ផ្សេងគ្នា ពីអ្វី​ដែល​រាជរដ្ឋាភិបាល​បានធ្វើ។ តែយ៉ាងណា ខាងរាជរដ្ឋា​ភិបាល នឹងបន្ត​ពិភាក្សា​បន្ថែម​ទៀត​លើ​រឿងនេះ។

កម្លាំងជំនាញ​ក្លាយជា​ឧបសគ្គទី៣​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា

តាមការ​សិក្សា​របស់​ធនាគារ​ពិភពលោក​ឲ្យដឹងថា ការទទួល​បានបុគ្គលិក​ជំនាញ​គឺជាការលំបាក​ទីបី សម្រាប់​ម្ចាស់​សហគ្រាស​នៅកម្ពុជា ក្នុងចំណោម​បញ្ហា​ប្រឈមពីរ​ផ្សេងទៀត​មានដូចជាការ​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ និងបញ្ហា​នៃការ​ចាប់ផ្តើម​ដំណើរការ​ចុះបញ្ជី​អាជីវកម្ម។

ការសិក្សា​​រកឃើញថា ជំនាញ​គឺជាការលំបាក​លេខ៣ របស់​វិស័យ​ឯកជន ក្នុងការពង្រីក​ផលិតភាព​ការងារ​នៅក្នុង​វិស័យ​អាជីវកម្ម។

លោក លី សុដេត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​បានឲ្យ​ដឹងថា អ្នកដែល​មានជំនាញ​គឺពិតណាស់​បានធ្វើ​ឲ្យផលិត​ភាព​ការងារ​កើនឡើង ហើយភាគ​ច្រើន​នៃអ្នក​ដែលមានជំនាញ​ក៏ទទួល​បានប្រាក់ខែ​ខ្ពស់ ដែលជា​ផ្នែកមួយ​ដ៏សំខាន់​ជួយគាំទ្រ​ដល់កំណើន​សេដ្ឋកិច្ច។

លោកបន្ថែមទៀតថា ដើម្បី​លើកទឹកចិត្ត​ដល់សហគ្រាស​​នោះគឺ ការបណ្តុះ​បណ្តាល​ជំនាញ​ពិតជា​សំខាន់ ដែលរដ្ឋា​ភិបាល​ត្រូវផ្តោត​ការយក​ចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ដើម្បី​ទាញយក​ការផលិត​កើន​ឡើង និងសំខាន់​ជាងនេះ​ទៀត គឺគាំទ្រ​សហគ្រាស ទទួល​បានការ​ចុះបញ្ជី​អាជីវកម្ម​មាន​ភាព​ងាយ​ស្រួល និងការជួយ​សម្រួល​ការទទួល​បាន​ហិរញ្ញវត្ថុ​ជាដើម៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន គ្រោងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីនៅជាប់​ព្រំដែន​ជាមួយ ថៃ-ឡាវ

ព័ត៌មាន
ចិន គ្រោងនឹងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីរួមគ្នា ៣ប្រទេស​តែម្តង ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ក្នុងគោល​បំណង​ព...

ប៉ូលខាងត្បួង និង ប៉ូលខាងជើងមានល្បឿន វិនិយោគខ្លាំងដូចគ្នា ៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
បើនិយាយពីល្បឿននៃការវិនិយោគប៉ូលទាំងបួននៃរាជធានីភ្នំពេញអ្នកជំនាញបានអះអាងថា រយៈពេលបីឆ្នាំកន្លងមកនេះ តំបន់ប៉ែកខាងជើង និង តំបន់ប៉ែកខ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ