អង់គ្លេសនឹងចេញច្បាប់ថ្មីពិន័យជិត៧ពាន់ដុល្លារចំពោះពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅក្រៅប្រទេស
ដោយ
ប្រទេសអង់គ្លេសនឹងដាក់ចេញច្បាប់ថ្មី ដែលនឹងពិន័យ ៦ពាន់៩រយដុល្លារអាមេរិក ចំពោះពលរដ្ឋរបស់ខ្លួនណា ដែលព្យាយាមធ្វើដំណើរទៅក្រៅប្រទេស ដោយគ្មានហេតុផលត្រឹមត្រូវច្បាស់លាស់។ ច្បាប់ថ្មីនេះនឹងត្រូវណែនាំឲ្យប្រើប្រាស់នៅក្នុងសប្ដាហ៍ក្រោយនេះ ដែលនឹងមានសុពលភាពដល់ចុងខែមិថុនាឆ្នាំ២០២១។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។