ច្បាប់កូវីដ១៩នៅអង់គ្លេស

អង់គ្លេសនឹងចេញច្បាប់ថ្មីពិន័យជិត៧ពាន់ដុល្លារចំពោះពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅក្រៅប្រទេស


ប្រទេសអង់គ្លេសនឹងដាក់ចេញច្បាប់ថ្មី ដែលនឹងពិន័យ ៦ពាន់៩រយដុល្លារអាមេរិក ចំពោះពលរដ្ឋរបស់ខ្លួនណា ដែលព្យាយាមធ្វើដំណើរទៅក្រៅប្រទេស ដោយគ្មានហេតុផលត្រឹមត្រូវច្បាស់លាស់។ ច្បាប់ថ្មីនេះនឹងត្រូវណែនាំឲ្យប្រើប្រាស់នៅក្នុងសប្ដាហ៍ក្រោយនេះ ដែលនឹងមានសុពលភាពដល់ចុងខែមិថុនាឆ្នាំ២០២១។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
អ្នកដំណើរនៅអាកាសយាន្តដ្ឋានទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រូបភាព៖ Xinhua
ដោយ

ច្បាប់​កូ​វី​ដ​-១៩​ថ្មី​នៅ​អង់គ្លេស​ក៏​នឹង​ហាមប្រាម​សម្រាប់​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អន្តរជាតិ​ផ្សេង​ៗ​ផង​ដែរ ប៉ុន្ដែ​បម្រាម​នេះ​អាច​នឹង​ត្រូវ​ដក​វិញ​ចាប់ពី​ថ្ងៃ​ទី ១៧ ខែឧសភា​។ ទោះ​យ៉ាងណា នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នៅ​តែ​ព្រមាន​ជា​ថ្មី​អំពី​រលក​ឆ្លង​ជា​លើក​ទី​៣ នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​កំពុង​មានការ​កើនឡើង​ខ្លាំង​។

សូម​បញ្ជាក់​ថា នៅ​អឺរ៉ុប​ថ្មី​ៗ​នេះ ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ កំពុង​បន្ដ​រីក​រាលដាល​ខ្លាំង​នៅឡើយ ខណៈ​ដែល​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​ចាក់សោរ​បិទទ្វារ​ប្រទេស​របស់​ខ្លួន​ជា​ថ្មី​ទៀត ដើម្បី​ទប់ទល់​នឹង​រលក​ឆ្លង​ថ្មី​នេះ​ដូច​ជា​ប្រទេស​អា​ល្លឺ​ម៉​ង់ បារាំង ប៉ូ​ឡូញ និង​អ៊ុយ​ក្រែ​ន​ជាដើម ខណៈ​ដែល​បញ្ហា​ទទួល​បាន​វ៉ាក់សាំង និង​ចាក់​វ៉ាក់សាំង​ក៏​កំពុង​តែ​មាន​ភាព​រកាំ​កូ​ស​គ្នា​ខ្លាំង​ណាស់​ដែរ ពិសេស​សហភាព​អឺរ៉ុប ជាមួយ​អង់គ្លេស​តែ​ម្ដង ដែល​តែងតែ​ប៉ះពារ​សម្ដី​គ្នា​រឿង​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ងាយ​ស្រួល​ចាំ! ងាយ​ស្រួល​ប្រើ! តើអ្វី​ទៅ​ជា​គណនី​វ៉លឡេត និង​គណនី​ធនាគារ ?

ព័ត៌មាន
ថ្ងៃនេះ​ ខេមបូណូមីស សូម​លើក​យក​គណនី​ពីរប្រភេទ គឺ​គណនី​វ៉លឡេត និង​គណនី​ធនាគារ មក​ជម្រាប​ជូន​អ្នក​អាន​ឲ្យ​បាន​ដឹង​ ថា​តើអ្វី​ទៅ​ជា​គ…

ការជួយពលរដ្ឋក្រីក្រ និងផ្តល់ការអប់រំដល់កុមារជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ការជួយកុមារក្រីក្រឱ្យទទួលបានការសិក្សាដោយឥតគិតថ្លៃ និងការជួយសង់ផ្ទះឱ្យពលរដ្ឋគ្មានផ្ទះសម្បែង គឺជាអំពើល្អដែលជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ