#ច្បាប់ប្រឆាំងការរំលោភសិទ្ធិ

Articles by Tag ច្បាប់ប្រឆាំងការរំលោភសិទ្ធិ

រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រៀងច្បាប់ ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

ដោយ​ វុធ ច័ន្ទតារា
រដ្ឋសភាជាតិអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តច្បាប់ថ្មីមួយដើម្បី ហាមឃាត់ការនាំចូលទំនិញដែលមានប្រភពផលិតចេញពីតំបន់ស៊ីនជាំង ប្រទេសចិន ក្រោយអះអាងពីក្តីបារម្ភលើការរំលោភសិទ្ធិមនុស្សជនជាតិភាគតិចម៉ូស្លីម អ៊ុយហ្គ័រ។ នេះជាវិធានការមួយក្នុងចំណោមវិធានការទាំងបី ដែលសហរដ្ឋអាមេរិកបានដាក់ចេញ ដើម្បីប្រឆាំងនឹងទង្វើដែលអាមេរិកចោទថា ជាការគាបសង្កត់ ពីសំណាកក្រុងប៉េកាំងលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។