អាមេរិកបង្កើតច្បាប់ប្រឆាំងការរំលោភសិទ្ធិជនជាតិអ៊ុយហ្គ័រ

រដ្ឋសភាអាមេរិកអនុម័តសេចក្តីព្រៀងច្បាប់ ហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន


រដ្ឋសភាជាតិអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តច្បាប់ថ្មីមួយដើម្បី ហាមឃាត់ការនាំចូលទំនិញដែលមានប្រភពផលិតចេញពីតំបន់ស៊ីនជាំង ប្រទេសចិន ក្រោយអះអាងពីក្តីបារម្ភលើការរំលោភសិទ្ធិមនុស្សជនជាតិភាគតិចម៉ូស្លីម អ៊ុយហ្គ័រ។ នេះជាវិធានការមួយក្នុងចំណោមវិធានការទាំងបី ដែលសហរដ្ឋអាមេរិកបានដាក់ចេញ ដើម្បីប្រឆាំងនឹងទង្វើដែលអាមេរិកចោទថា ជាការគាបសង្កត់ ពីសំណាកក្រុងប៉េកាំងលើជនជាតិភាគតិចនៅតំបន់ស៊ីនជាំង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកបង្កើតច្បាប់ប្រឆាំងការរំលោភសិទ្ធិជនជាតិអ៊ុយហ្គ័រ

រដ្ឋសភាជាតិអាមេរិក នៅថ្ងៃពុធបានបោះឆ្នោតគាំទ្រ ក្នុងសម្លេង ៤២៨ ទល់នឹង១សំឡេង លើសេចក្តីព្រៀងច្បាប់ថ្មីមួយដែលគេឲ្យឈ្មោះថា «ច្បាប់រារាំងការរំលោភពលកម្មជនជាតិអ៊ុយហ្គ័រ»។ ដើម្បីក្លាយជា ច្បាប់ដែលចូលជាធរមានបាន សេចក្តីព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាអាមេរិក រួចទើបតម្រូវឲ្យប្រធានាធិបតី លោកចូ បៃឌិន ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់។

សេចក្តីព្រៀងច្បាប់ដដែលនេះ នឹងឈានទៅហាមប្រាមការនាំចូលទំនិញទាំងឡាយណាពីតំបន់ស៊ីនជាំង ដែលជាទំនិញ ត្រូវគេកំណត់ថា ផលិតឡើងក្រោមការបង្ខិតបង្ខំ និងជិះជាន់កំលាំងពលកម្ម។ គួរបញ្ជាក់ថា ស៊ីនជាំង ជាកន្លែងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែចោទទៅកាន់រដ្ឋាភិបាលប៉េកាំង ថាបានបង្កើតបណ្តាញជំរុំឃុំឃាំងដ៏ធំសម្រាប់ជនជាតិភាគតិចម៉ូស្លីមអ៊ុយហ្គ័រ និងក្រុមជនជាតិមូស្លីមផ្សេងទៀត ដើម្បីបង្ខំឲ្យធ្វើការលើសកំលាំងជាដើម។

ជារឿយៗ ចិនតែងច្រានចោលការចោទប្រកាន់ទាំងនេះ ពិសេសការចោទប្រកាន់ដោយវ៉ាស៊ីនតោន ថាក្រុងប៉េកាំងចង់ប្រព្រឹត្តិអំពើប្រល័យពូជសាសន៍លើជនជាតិអ៊ុយហ្គ័រ។

យ៉ាងណាមិញ ការជំនុំជម្រះក្តីក្រៅផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលរៀបចំដោយសកម្មជនសិទ្ធិមនុស្សអ៊ុយហ្គ័រ ក្រោមការដឹកនាំដោយចៅក្រមជនជាតិអង់គ្លេសមួយរូប បានប្រកាសថា រដ្ឋអំណាចចិន ពិសេសលោកស៊ី ជីនពីង ត្រូវតែទទួលខុសត្រូវលើការប្រល័យពូជសាសន៍ អំពើឧក្រិដ្ឋកម្មមនុស្សជាតិ និងការគាបសង្កត់លើជនជាតិភាគតិចអ៊ុយហ្គ័រ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។

ភាគីចិនភ្លាមៗនៅថ្ងៃព្រហស្បតិ៍ បានចេញមកច្រានចោលការកាត់ក្តីខាងលើនេះ ដោយបាននិយាយថា អ្នកទាំងនេះគ្មានសិទ្ធិអំណាចអ្វីមកចោទប្រកាន់ និងដាក់សម្ពាធលើចិននោះឡើយ។ ហើយចិន បានចាត់ទុក ក្រុមសកម្មជនសិទ្ធិមនុស្សអ៊ុយហ្គ័រ ដែលបានប្តឹង និងរៀបចំការកាត់ក្តី ទាក់ទងឧក្រិដ្ឋកម្មនេះ គ្រាន់តែជាក្រុមចង់ផ្តាច់ខ្លួនពីការគ្រប់គ្រងរបស់ចិន និងបានទទួលលុយពីក្រុមលោកខាងលិច ព្រមទាំង សហរដ្ឋអាមេរិកដែលប្រឆាំងនឹងចិនប៉ុណ្ណោះ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករអូស្ត្រាលីប្តឹងធនាគារ ANZ ចំពោះការខកខានមិនបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជន

ព័ត៌មាន
និយតករមូលបត្ររបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្តឹងធនាគារ ANZ ចំពោះការខកខានក្នុងការផ្តល់អត្ថប្រយោជន៍ដែលបានសន្យាផ្ដល់ជូនអ…

អង់គ្លេសយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលជាមួយសិង្ហបុរី

ព័ត៌មាន
ប្រទេសសិង្ហបុរី ជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលត្រូវបាន ប្រទេសអង់គ្លេស យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល ដែលជាកិច្ចព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ