#ច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង

Articles by Tag ច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង

រដ្ឋមន្ត្រីថាមពលអាមេរិកថា លោកបៃឌិននឹងប្រើសិទ្ធិវេតូលើច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង

ដោយ​ ​ ខេមបូណូមីស
រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ មករា ថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងវេតូជំទាស់ច្បាប់ស្តីពីការបម្រុងប្រេងជាយុទ្ធសាស្ត្រ ប្រសិនបើសភាអនុម័តវាមែននោះ។ ច្បាប់នេះត្រូវបានស្នើដោយសភាតំណាងរាស្ត្រដែលគ្រប់គ្រង់សម្លេងភាគច្រើន នៃបក្សសាធារណរដ្ឋនៅក្នុងសភា ដែលលោកស្រីរដ្ឋមន្ត្រីថាច្បាប់នេះនឹងអាចនាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិថាមពលក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។