អាមេរិក

រដ្ឋមន្ត្រីថាមពលអាមេរិកថា លោកបៃឌិននឹងប្រើសិទ្ធិវេតូលើច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង


រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm បាននិយាយកាលពីថ្ងៃចន្ទ ទី២៣ មករា ថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងវេតូជំទាស់ច្បាប់ស្តីពីការបម្រុងប្រេងជាយុទ្ធសាស្ត្រ ប្រសិនបើសភាអនុម័តវាមែននោះ។ ច្បាប់នេះត្រូវបានស្នើដោយសភាតំណាងរាស្ត្រដែលគ្រប់គ្រង់សម្លេងភាគច្រើន នៃបក្សសាធារណរដ្ឋនៅក្នុងសភា ដែលលោកស្រីរដ្ឋមន្ត្រីថាច្បាប់នេះនឹងអាចនាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិថាមពលក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកបៃឌិននឹងប្រើសិទ្ធិវេតូលើច្បាប់ដែលសភាហាមប្រាមលក់ប្រេងស្តុកបម្រុង

នៅក្នុងលិខិតមួយកាលពីសប្តាហ៍មុន លោកស្រី Granholm បានព្រមានក្រុមសាធារណរដ្ឋថា ការកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ ក្នុងការសម្រេចលើប្រេងបម្រុងរបស់ប្រទេសនឹងធ្វើឱ្យខូចសន្តិសុខជាតិ និងបណ្តាលឱ្យមានការខ្វះខាតប្រេងឆៅ ក៏ដូចជានឹងធ្វើឱ្យតម្លៃសាំងឡើងថ្លៃផងដែរ។

លោកស្រី Granholm បាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មាននៅឯសន្និសីទមួយរបស់សេតវិមាន ថា៖ ដូចដែលលោក បៃដិន បានមានប្រសាសន៍អ៊ីចឹង លោកនឹងមិនអនុញ្ញាតឱ្យប្រជាជនអាមេរិករងទុក្ខដោយសារតែរបៀបវារៈដើរថយក្រោយដែលគណបក្សសាធារណរដ្ឋកំពុងធ្វើនេះនោះទេ។

គួរជម្រាបថា ច្បាប់ស្តីពីប្រេងបម្រុងជាយុទ្ធសាស្ត្រឬដែលអាចហៅកាត់ថា HR21 នឹងហាមឃាត់រដ្ឋលេខាធិការ ឬរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក ពីសិទ្ធឈឺឆ្អាលនឹងការស្តុកប្រេងបម្រុងរបស់សហរដ្ឋអាមេរិក និងក៏ហាមមិនឱ្យបង្កើតផែនការដើម្បីបង្កើនការលក់ប្រេង និងឧស្ម័ននៅលើទឹកដីសហព័ន្ធទាំងមូល លុះត្រាតែការផ្គត់ផ្គង់ប្រេងគឺជាការចាំបាច់បន្ទាន់សម្រាប់ការបញ្ចេញពីស្តុក។ ក្នុងនោះសភាដែលត្រូវបានគ្រប់គ្រង់បក្សសាធារណរដ្ឋដែលមានសម្លេងលើសលប់ ត្រូវបានគេរំពឹងថានឹងបោះឆ្នោះចេញច្បាប់នេះឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ តែយ៉ាងណា វានឹងប្រឈមមុខនឹងការជជែកដេញដោលគ្នាខ្លាំងនៅព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យវិញ៕




អត្ថបទបន្ទាប់


កម្ចីអភិវឌ្ឍន៍របស់ចិនផ្ដល់ដល់ប្រទេសកំពុងរីកចម្រើនមានអត្រាទាបបំផុតក្នុងរយៈពេល១៣ឆ្នាំក្រោយ

ព័ត៌មាន
ការផ្តល់កម្ចីអភិវឌ្ឍន៍តាមរយៈធនាគារគោលនយោបាយពាណិជ្ជកម្មសំខាន់ៗចំនួនពីររបស់ចិន បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល១៣ឆ្នាំចុងក្រោយ ពោលគឺធ្…

កម្ពុជាអនុញ្ញាតអ្នកវិនិយោគបរទេសអាចវិនិយោគ ១០០% សម្រាប់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅហូជីមិញ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៥ខែមករាឆ្នាំ២០២៣ បានលើកឡើងពីគម្រោងផ្លូវដែកថ្មីល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ