អ្នកជំនាញ ព្រមានថា មេរោគបំប្លែងខ្លួនថ្មី «ឌែលតា» ដែលអាចនឹងរីករាលដាលខ្លាំងនៅអាមេរិកនៅសប្ដាហ៍ក្រោយ
ដោយ
មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ «ឌែលតា» កំពុងបង្កការព្រួយបារម្ភខ្លាំងទៀតហើយដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រាប់ចាប់តាំងពីប្រទេសដែលបានចាក់វ៉ាក់សាំងតិចតួច រហូតដល់ប្រទេសមហាអំណាចដែលបានចាក់វ៉ាក់សាំងច្រើន។ សេចក្តីរាយការណ៍ថ្មីៗនេះ ទើបតែបានបង្ហាញថា ប្រទេស អ៊ីស្រាអែល និង អង់គ្លេស សុទ្ធសឹងជាប្រទេសចាក់វ៉ាក់សាំងបានច្រើន ក៏ប៉ុន្តែ នៅតែប្រឈមនឹងការផ្ទុះរាលដាលនៃមេរោគបំប្លែងថ្មីឌែលតាដដែល។