មេរោគបំប្លែងខ្លួនថ្មី «ឌែលតា»

អ្នកជំនាញ ព្រមានថា មេរោគបំប្លែងខ្លួនថ្មី «ឌែលតា» ដែលអាចនឹងរីករាលដាល​ខ្លាំង​នៅអាមេរិកនៅសប្ដាហ៍ក្រោយ


មេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ «ឌែលតា» កំពុងបង្កការព្រួយបារម្ភខ្លាំងទៀតហើយដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រាប់ចាប់តាំងពីប្រទេសដែលបានចាក់វ៉ាក់សាំងតិចតួច រហូតដល់ប្រទេសមហាអំណាចដែលបានចាក់វ៉ាក់សាំងច្រើន។ សេចក្តីរាយការណ៍ថ្មីៗនេះ ទើបតែបានបង្ហាញថា ប្រទេស អ៊ីស្រាអែល និង អង់គ្លេស សុទ្ធសឹងជាប្រទេសចាក់វ៉ាក់សាំងបានច្រើន ក៏ប៉ុន្តែ នៅតែប្រឈមនឹងការផ្ទុះរាលដាលនៃមេរោគបំប្លែងថ្មីឌែលតាដដែល។
កូវីដ១៩ឌែលតាកំពុងគម្រាមកំហែងអាមេរិក
ដោយ

អ្វី​ដែល​គេ​កំពុង​បារម្ភ​ខ្លាំង​នោះ នៅ​ត្រង់​ថា តើ​សហ​អា​មេ​រិ​ក ដែល​បាន​រក្សា​ស្ថានភាព​កូ​វី​ដ​-១៩​ស្ងប់​ស្ងាប់ និង​សម្រុក​ចាក់​វ៉ាក់សាំង​ដ៏​សម្បើម​នោះ អាច​នឹង​ក្លាយជា​គោលដៅ​ថ្មី​នៃ​ការ​រាតត្បាត​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​នេះ​ដែរ ឬ​យ៉ាងណា ដ្បិតថា​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ សហរដ្ឋអាមេរិក​នឹង​មាន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ខ្លួន ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ដ​ទ្រង់ទ្រាយ​ធំ​។

យើង​ក្រឡេក​ទៅ​មើល​ការ​ចុះ​ផ្សាយ​របស់​ការ​សែត The New York Times ទោះបី​តួលេខ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋអាមេរិក​ទាំងមូល មិន​បាន​បង្ហាញ​ពី​ការ​ហក់​កើនឡើង​ខ្លាំង​ខុស​ប្រក្រតី​ក៏​ពិតមែន ប៉ុន្តែ បើ​គេ​មើលទៅ​លើ​ទិន្នន័យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន​នៅ​អា​មេ​រិ​ក​ដូច​ជា ដូច​ជា នេ​វ៉ា​ដា អា​រី​ហ្សូ​ណា មី​សូ​រី និង​អូ​តា​ជាដើម ឃើញ​ថា តួលេខ​មានការ​ប្រែប្រួល​កើន​តិចតួច បើ​ធៀប​នឹង​រយៈពេល ២​ស​ប្តា​ហ៍​ចុង​ក្រោយ​។ តួយ៉ាង រដ្ឋ​ទាំងនេះ​សុទ្ធ​សឹង​ជា​រដ្ឋ​ដែល​មានការ​ចាក់​វ៉ាក់សាំង​ក្រោម​ចំនួន​គោលដៅ​កំណត់​នៅឡើយ​។

លោក​វេជ្ជបណ្ឌិត អេ​ន​តូ​នី ហ្វោ​ស៊ី (Dr. Anthony Fauci) ទីប្រឹក្សា​ទទួល​បន្ទុក​កូ​វី​ដ​១៩​ប្រចាំ​សេត​វិមាន បាន​ទាញ​សញ្ញា​អាសន្ន​ថា ភាគរយ​នៃ​ចំនួន​មេរោគ​ឌែ​លតា នឹង​កើនឡើង​ទ្វេ​ដង​នៅ​ស​ប្តា​ហ៍​បន្ទាប់​ពោល​គឺ​នឹង​កើន​ពី ១០% ទៅ ២០%  ឬ ៤០% ហើយ​អាច​នឹង​ឈាន​ដល់​១០០%​តែ​ម្ដង នៅ​ចុងខែ​កក្កដា​ខាង​មុខ​។ 

សូម​បញ្ជាក់​ថា ការ​ទាញ​សញ្ញា​អាសន្ន​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ថ្ងៃ​សម្រាក​វិស្សមកាល​បុណ្យ​ឯករាជ្យ​ជាតិ​អា​មេ​រិ​ក​នឹង​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី​៤​ខែកក្កដា​នេះ ហើយ​អាជ្ញាធរ​កំពុង​ព្រួយ បារម្ភ​ថា ការ​ធ្វើ​ដំណើរ​កំសាន្ត​របស់​ពលរដ្ឋ​អាច​បង្ក​ការ​រាតត្បាត និង​ចម្លង​កូ​វី​ដ​១៩​កាន់​ច្រើន ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ឌែ​លតា​តែ​ម្តង​។ បើ​តាម​ការ​ប៉ាន់ស្មាន នឹង​មាន​ពលរដ្ឋ​អា​មេ​រិ​ក​ជិត ៥០​លាន​នាក់​ចេញ​ធ្វើ​ដំណើរ​កំសាន្ត ស្រប​ពេល​តំបន់​ទេសចរណ៍ រោង​ភាពយន្ត ក្លឹ​ប និង​ការ​ប្រគំ​តន្ត្រី បាន​បើក​ដំណើរការ​ឡើង​វិញ​ផង​ដែរ​។

បច្ចុប្បន្ន​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​ជាង​១​ម៉ឺន​នាក់ ខណៈ​ករណី​ឆ្លង​សរុប មាន​ដល់​ជាង​៣៣​លាន​នាក់ ស្លាប់​ជាង ៦០​ម៉ឺន​នាក់ ស្រប​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំង​វិញ បាន​សម្រេច​ដល់​ជាង ៣២០​លាន​ដូ​ស​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី បង្ខំចិត្តបន្ដបិទខ្ទប់ប្រទេសយូរទៀត ក្រោយសម្ទុះឆ្លងកូវីដ-១៩មិនថមថយ

ព័ត៌មាន
ការបិទខ្ទប់ប្រទេសម៉ាឡេស៊ីត្រូវបានកំណត់ថា បញ្ចប់ត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្ដែ ដោយសារតែមេរោគកូវីដ-១៩ បន្ដវាយលុកលុយកាន់តែខ្លាំង គ្មានសញ្ញា…

សិង្ហបុរីផ្ដើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រជាមួយនឹងអង់គ្លេស

ព័ត៌មាន
សិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេនៅអាស៊ាន បានប្រកាសពីការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយចក្រភពអង់គ្លេសហើយ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ