សាជីវកម្មធានាឥណទានកម្ពុជា ចុះហត្ថលេខាជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម ចំនួន ៧ បន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានការធានាចំនួន ២០០លានដុល្លារដល់ក្រុមហ៊ុនអាជីវកម្ម
ដោយ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម ជុំទី២ ដែលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ ប្រេដ ប៊ែង, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និង ធនាគារ ស្ថាបនា ។