#ធនាគារពិភពលោក

Articles by Tag ធនាគារពិភពលោក

ធនាគារពិភពលោកនឹងឈប់ផ្តល់ប្រាក់កម្ចីដល់ប្រទេសចិនជាបណ្តើរៗនៅឆ្នាំ២០៣១

ដោយ​ ​ ខេមបូណូមីស
ធនាគារពិភពលោក ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏មានឥទ្ធិពល ដោយមានរដ្ឋសមាជិកជិត ១៨៩ប្រទេសបានបង្ហើបឱ្យដឹងថា ខ្លួននឹងបញ្ឈប់កម្មវិធីផ្តល់ប្រាក់កម្ចីគាំទ្រនានាដល់ប្រទេសចិនជាបណ្តើរៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ផែនការដកខ្លួនរបស់ធនាគារពិភពលោកនេះមិនមែនកើតឡើងដោយសារវិវាទនយោបាយណាមួយឡើយ ប៉ុន្តែវាជាសញ្ញាណវិជ្ជមានដែលបង្ហាញថា ចិនបានអភិវឌ្ឍខ្លួនយ៉ាងរឹងមាំ និងមានខឿនសេដ្ឋកិច្ចឯករាជ្យពេញលេញក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោក។