សាច់ប្រាក់របស់ចិនកំពុងពូនផ្ដុំនៅធនាគារកាន់តែច្រើន ខណៈទំហំប្រាក់បញ្ញើកើនលើសទំហំឥណទាន ៦,៥ទ្រីលានដុល្លារ
ដោយ
កាលពីចុងឆ្នាំ២០២២ សាច់ប្រាក់នៅក្នុងប្រទេសចិនបាននិងកំពុងគរពូនសាច់ប្រាក់នៅក្នុងធនាគារកាន់តែច្រើន ដោយសារតែមានគម្លាតខ្លាំងពេករវាងទំហំប្រាក់បញ្ញើដែលបានកើនលើសទំហំប្រាក់កម្ចី។ មានន័យថា ពលរដ្ឋចិនបាននាំគ្នាដាក់ប្រាក់បញ្ញើ ច្រើនជាងការទទួលយកប្រាក់កម្ចីទៅប្រើការ។ ជាក់ស្ដែង ធនាគារប្រជាជនចិន ឬដែលហៅកាត់ថា PBOC ដែលជាធនាគារកណ្ដាលរបស់ចិន បានរាយការណ៍ថា ចំនួនប្រាក់បញ្ញើក្នុងធនាគារមានច្រើនជាង ទំហំឥណទានដល់ទៅ ៦,៥ទ្រីលានដុល្លារ ដែលជាគម្លាតដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៩៧មក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។