#ទីផ្សារមូលបត្រ

Articles by Tag ទីផ្សារមូលបត្រ

ទីផ្សារមូលបត្របំណុលពិភពលោកកំពុងធ្លាក់ចូលក្នុងស្ថានភាពចលាចល ដែលនេះបង្ហាញថា ឆ្នាំ២០២៥ នឹងមានបញ្ហាប្រឈមធំៗគួរឱ្យព្រួយបារម្ភ

ដោយ​ ​ ខេមបូណូមីស
មូលបត្របំណុលរដ្ឋាភិបាលលនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក បានហក់ឡើងស្រឺតៗ ទោះបីធនាគារកណ្ដាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់យ៉ាងណាក្ដី ហើយនេះជាសញ្ញាបង្ហាញថា ឆ្នាំ២០២៥ នឹងមានបញ្ហាប្រឈមធំៗគួរឱ្យព្រួយបារម្ភ។ ជាពិសេស អ្នកជំនាញមើលឃើញថា ការហក់ឡើងស្រឺតៗនៃមូលបត្របំណុលនៅសហរដ្ឋអាម៉េរិក ដែលជាទីផ្សារមូលបត្របំណុលដ៏ធំបំផុតរបស់ពិភពលោក អាចនឹងជំរុញឱ្យអត្រាការប្រាក់ហក់ឡើងក្នុងរយៈពេលវែង ដែលជាលទ្ធផលនឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចនានា និងទ្រព្យសកម្មទូទាំងពិភពលោក។