#ទីផ្សារមូលបត្របំណុលរបស់ចិន

Articles by Tag ទីផ្សារមូលបត្របំណុលរបស់ចិន

ទីផ្សារមូលបត្របំណុលរបស់ចិនបាត់បង់ទឹកប្រាក់អស់ ៨៣ ពាន់លានដុល្លារ នៅ៧ខែដំបូងឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
សាច់ប្រាក់នៅក្រៅប្រទេសបានហូរចេញពីទីផ្សារភាគហ៊ុន និងបណ្ណបំណុលរបស់ប្រទេសចិនជាបន្ដបន្ទាប់ នៅចំពេលដែល សេដ្ឋកិច្ចរបស់ប្រទេសនេះមានការថមថយកំណើន និងការផ្លាស់ប្ដូរអត្រាការប្រាក់ បណ្ដាលឲ្យការវិនិយោគបានងាកទៅរកទិសដៅផ្សេងជំនួសវិញ។ជាក់ស្ដែង គិតត្រឹមរយៈពេល ៧ខែដំបូងនៅឆ្នាំ២០២២ ការកាន់កាប់បណ្ណបំណុលរបស់ចិន ដោយវិនិយោគិនបរទេស បានធ្លាក់ចុះអស់៨៣ពាន់លានដុល្លារអាមេរិក មកនៅត្រឹម ជិត ៤៩០ ពាន់លានដុល្លារប្រាក់អាមេរិកប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia។