ប្រទេសចិន

ទីផ្សារមូលបត្របំណុលរបស់ចិនបាត់បង់ទឹកប្រាក់អស់ ៨៣ ពាន់លានដុល្លារ នៅ៧ខែដំបូងឆ្នាំនេះ


សាច់ប្រាក់នៅក្រៅប្រទេសបានហូរចេញពីទីផ្សារភាគហ៊ុន និងបណ្ណបំណុលរបស់ប្រទេសចិនជាបន្ដបន្ទាប់ នៅចំពេលដែល សេដ្ឋកិច្ចរបស់ប្រទេសនេះមានការថមថយកំណើន និងការផ្លាស់ប្ដូរអត្រាការប្រាក់ បណ្ដាលឲ្យការវិនិយោគបានងាកទៅរកទិសដៅផ្សេងជំនួសវិញ។ជាក់ស្ដែង គិតត្រឹមរយៈពេល ៧ខែដំបូងនៅឆ្នាំ២០២២ ការកាន់កាប់បណ្ណបំណុលរបស់ចិន ដោយវិនិយោគិនបរទេស បានធ្លាក់ចុះអស់៨៣ពាន់លានដុល្លារអាមេរិក មកនៅត្រឹម ជិត ៤៩០ ពាន់លានដុល្លារប្រាក់អាមេរិកប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei Asia។
ទីផ្សារមូលបត្របំណុលរបស់ចិនបាត់បង់ទឹកប្រាក់អស់ ៨៣ ពាន់លានដុល្លារ

ការកាន់កាប់មូលប័ត្របំណុលរបស់វិនិយោគិនបរទេសបានធ្លាក់ចុះក្នុងរយៈពេល៧ខែជាប់ៗគ្នា បើគិតត្រឹមខែសីហា ដោយបានធ្លាក់ចុះអស់ប្រហែល ៨៣ ពាន់លានដុល្លារមកនៅមកនៅត្រឹមប្រមាណជិត៤៩០ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីប្រភពជាច្រើនរួមទាំងប្រភពស្ថាប័ន China Central Depository & Clearing ជាដើម។ បន្ថែមពីនេះ អំឡុងពេលខែកញ្ញាបានឃើញលំហូរចេញសុទ្ធមួយទៀតពីភាគហ៊ុនចិនដីគោក ដែលបានជួញដូរតាមរយៈផ្សារហ៊ុនហុងកុងផងដែរ។

លំហូរចេញទីផ្សារមូលបត្របំណុល ដែលមានតួលេខច្រើនបំផុតនៅក្នុងទិន្នន័យដែលគេបានចងក្រងតាំងពីឆ្នាំ២០១៥មកនោះ បានកើតឡើងនៅពេលប្រទេស ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះកំពុងរងនូវការបាត់បង់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង។

ជុំវិញនឹងលំហូរមូលធនបរទេសចេញពីទីផ្សារបូលបត្ររបស់ចិននេះ ត្រូវបាន លោក ម៉ាក រីដ (Mark Reade) ប្រធានផ្នែកស្រាវជ្រាវពីចំណូលថេរនៅក្រុមហ៊ុន Mizuho Securities Asia បាននិយាយថា មួយផ្នែកបានបង្ហាញច្បាស់ណាស់ថា គឺដោយសារតែកត្តាអវិជ្ជមានមូលដ្ឋានមួយចំនួននៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយលោកបានបន្ថែមថា កត្តាជំរុញឱ្យវិស័យនេះងើបឡើងវិញ គឺត្រូវបង្កើនការលក់ឱ្យបានច្រើនជំរុញឲ្យតម្លៃមានការថយចុះ ដែលទីបំផុតវានឹងធ្វើឱ្យមានការប្រែប្រួលទិន្នផលជាក់ជាមិនខាន។ កត្តានេះ វាអាចនឹងធ្វើឱ្យក្រុមវិនិយោគិនងាកទៅចាប់អារម្មណ៍ចំពោះប្រទេសចិនវិញ ដោយសារតែពួកគេលែងសូវព្រួយបារម្ភខ្លាំងពេកពីភូមិសាស្ត្រនយោបាយ។

ការប្រឈមមុខរបស់ចិនចំពោះទណ្ឌកម្ម ពាក់ព័ន្ធនឹងលទ្ធភាពនៃការគាំទ្រផ្នែកយោធាតសម្រាប់ទីក្រុងម៉ូស្គូជុំវិញការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ ក៏ជាកត្តាមួយ នៅពីក្រោយនៃការធ្លាក់ចុះការទិញបណ្ណបំណុលដោយជនបរទេសផងដែរ។ នេះបើតាមការអះអាងរបស់ លោកស្រី Alicia Garcia-Herrero ប្រធានផ្នែកសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅស្ថាប័ន Natixis ដែលមានមូលដ្ឋាននៅទិក្រុងហុងកុង។

បន្ថែមពីនេះទៀត បញ្ហាដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ពីសំណាក់ធនាគារកណ្ដាលរបស់អាមេរិក ក៏បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារបណ្ណមូលបត្របំណុលរបស់ប្រទេសចិនដែរ ដោយវាបានជំរុញឲ្យអ្នកវិនិយោគបរទេស ដោះដៃពីការកាន់កាប់បណ្ណបំណុលរបស់ចិន ហើយងាកទៅរកការទិញបណ្ណបំណុលនៅទីផ្សារផ្សេងទៀត ដែលមានអំណោយផលខ្ពស់។

ការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ ក៏អាចមានការពាក់ព័ន្ធនឹងការធ្លាក់ចុះប្រហែល ២៥% នៃការកាន់កាប់បំណុលរបស់ចិននៅបរទេស ដែលចេញដោយធនាគារគោលនយោបាយមួយចំនួនរបស់ចិន ដូចជាធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិនជាដើម។

សូមបញ្ជាក់ថា បើតាមការព្យាករថ្មីចុងក្រោយមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនផលិតផលក្នុងស្រុកសរុបពិតរបស់ប្រទេសចិន នឹងមានកំណើនយឺត មកនៅត្រឹម៣,៣% នៅឆ្នាំ២០២២ បន្ទាប់ពីបានកើនឡើង៨,១% កាលពីឆ្នាំ២០២១៕

អត្តបទ៖ សុខ ជា




អត្ថបទបន្ទាប់


បញ្ហាគ្រោះទឹកទំនន់កំពុងគំរាមកំហែង ដល់ការការងើបឡើងវិញរបស់សេដ្ឋកិច្ចថៃយ៉ាងណាខ្លះ?

ព័ត៌មាន
ការខូចខាតដោយទឹកជំនន់នៅទូទាំងប្រទេសថៃកំពុងតែរីករាលដាលកាន់តែខ្លាំងឡើងដោយសារតែមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់រហូតដល់ចុងរដូវវស្សានេះ ដោយ…

ឯកឧត្តម ឌិត ទីណា ត្រូវបានជ្រើសរើសសម្រាប់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ជំនួសឯកឧត្តម វេង សាខុន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភា រៀបចំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ