#ទីផ្សារស្រូវ-អង្ករ

Articles by Tag ទីផ្សារស្រូវ-អង្ករ

កម្ពុជាបើកច្រកនាំចេញអង្ករថ្មីទៅកាន់ប្រទេសហ្វីលីពីន ខណៈនាំចេញលើកដំបូងសម្រេចបានជាង២ពាន់តោន

ដោយ​ ខន ណារី
ហ្វីលីពីន គឺជាប្រទេសដែលមានការនាំចូលអង្ករច្រើនជាងគេលំដាប់ថ្នាក់លេខ៤ ក្នុងពិភពលោក និងលំដាប់លេខ២នៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនកន្លងមក ហាក់បីដូចជាមានបរិមាណតិចតួចស្តួចស្តើងបំផុត។ ជាក់ស្ដែង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាធ្លាប់បាននាំចេញអង្ករបានត្រឹមតែប្រមាណ៤០០តោន ប៉ុណ្ណោះ ទៅកាន់ប្រទេសហ្វីលីពីន។