#ទំហំ​ពាណិជ្ជកម្ម​ព្រំដែន ថៃ​-​ឡាវ

Articles by Tag ទំហំ​ពាណិជ្ជកម្ម​ព្រំដែន ថៃ​-​ឡាវ

ផ្លែឈើស្រស់ថៃរំពឹងអាចនាំចេញតាម រថភ្លើងល្បឿនលឿនឡាវ-ចិន

ដោយ​ ​ ខេមបូណូមីស
ក្រោយមើលឃើញឱកាសដ៏ល្អនៃការធ្វើពាណិជ្ជកម្មឆ្លងដែន បន្ទាប់ពីបើកដំណើរការគម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន កាលពីខែធ្នូឆ្នាំមុនមក ពេលនេះប្រទេសថៃគ្រោងនឹងចរចាជាមួយរដ្ឋាភិបាលឡាវ និងចិនសម្រាប់កិច្ចសហប្រតិបត្តិការភស្តុភារកម្ម និងការដឹកជញ្ជូនទំនិញឱ្យកាន់តែជិតស្និទ្ធតាមរយៈគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ហើយក៏សង្ឃឹមថា វានឹងជួយជំរុញដល់ការនាំចេញផ្លែឈើស្រស់របស់ប្រទេសថៃឲ្យមានវិសាលភាពធំធេងជាងនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។