អាមេរិកជាទីផ្សារធំជាងគេសម្រាប់ការនាំចេញកម្ពុជា ដោយមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ នៅ៤ខែឆ្នាំ២០២២
ដោយ
សហរដ្ឋអាមេរិក នៅតែឈរក្នុងកំពូលតារាង ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជា ក្នុងការនាំចេញទំនិញ។ ជាក់ស្ដែង ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញផលិតផលកាត់ដេរ និងមុខទំនិញសំខាន់ៗផ្សេងៗទៀតទៅកាន់ប្រទេសសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់សរុបជិត៣ពាន់លានដុល្លារ ដែលមានការកើនឡើងជាង៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ខណៈការនាំចូលពីអាមេរិកមកវិញមានត្រឹមតែជាង១០០លានដុល្លារប៉ុណ្ណោះ កើនឡើងជាង១១%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។