#ទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលី

Articles by Tag ទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលី

ទំនាក់ទំនងប្រះឆារវាងចិន និងអូស្ត្រាលីនឹងអាចស្ដារមកវិញបានដែរឬទេ ខណៈប្រមុខការទូតអូស្ត្រាលីនឹងបំពេញទស្សនកិច្ចនៅចិនសប្ដាហ៍នេះ?

ដោយ​ ហ៊ុន គន្ធថៃ
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា រដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោកស្រី Penny Wong នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដែលជាសញ្ញាបង្ហាញពីការវិលទៅរកភាពល្អប្រសើរឡើងនៃទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាទាំងនៅក្នុងផ្នែកនយោបាយការទូត និងបញ្ហាជម្លោះពាណិជ្ជកម្មផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។