កសិករខ្មែរចាញ់ក្តីនៅតុលាការថៃ រឿងបណ្តឹងជាមួយក្រុមហ៊ុនស្ករដ៏ធំបំផុតនៅថៃ
ដោយ
អង្គការសិទ្ធិមនុស្សបាននិយាយនៅថ្ងៃសុក្រ ទី៥ ខែកក្កដានេះថា កសិករខ្មែរបានចាញ់ក្តីនៅតុលាការស៊ីវិលថៃ ជុំវិញបណ្តឹងរបស់ពួកគាត់ដែលបានប្តឹងក្រុមហ៊ុនស្ករ ស ឈ្មោះ មីតផុន (Mitr Phol) ពីបទរំលោភសិទ្ធិមនុស្ស បន្ទាប់ពីរងចោទប្រកាន់ថា បានបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់ពួកគាត់។