សម្ដេច ហ៊ុន សែន មិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទៅធ្វើទាហានស្ម័គ្រចិត្តនៅអ៊ុយក្រែនឡើយ
ដោយ
ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសទទួលយកអ្នកស្ម័គ្រចិត្ត ចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ីនោះ គេសង្កេតឃើញថា មានពលរដ្ឋនៅប្រទេសខ្លះបានស្មគ្រចិត្តចុះឈ្មោះចូលរួមធ្វើសង្គ្រាម។ ក៏ប៉ុន្ដែ សម្រាប់កម្ពុជាវិញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធនៅក្នុងការអនុញ្ញាតបញ្ជូនពលរដ្ឋស្មគ្រចិត្តទៅចូលរួមធ្វើប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា វាគឺប្រៀបដូចជាចាក់សាំងទៅលើភ្លើងអញ្ចឹងដែរ។