សម្ដេច ហ៊ុន សែន

សម្ដេច ហ៊ុន សែន មិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទៅធ្វើទាហានស្ម័គ្រចិត្តនៅអ៊ុយក្រែនឡើយ


ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសទទួលយកអ្នកស្ម័គ្រចិត្ត ចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ីនោះ គេសង្កេតឃើញថា មានពលរដ្ឋនៅប្រទេសខ្លះបានស្មគ្រចិត្តចុះឈ្មោះចូលរួមធ្វើសង្គ្រាម។ ក៏ប៉ុន្ដែ សម្រាប់កម្ពុជាវិញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធនៅក្នុងការអនុញ្ញាតបញ្ជូនពលរដ្ឋស្មគ្រចិត្តទៅចូលរួមធ្វើប្រយុទ្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា វាគឺប្រៀបដូចជាចាក់សាំងទៅលើភ្លើងអញ្ចឹងដែរ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រូបភាព៖ SPM Page

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ក៏​មិន​គាំទ្រ​នោះ​ដែរ ចំពោះ​បណ្ដា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដែល​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​កងកម្លាំង​ដល់​អ៊ុយ​ក្រែ​ន ទោះបីជា កន្លង​មក​កម្ពុជា​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​រុ​ស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ក្ដី​។

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ជា​ថ្មី​អំពី​បញ្ហា​សង្គ្រាម​រវាង​ប្រទេស​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​។ សម្ដេច​បាន​មាន​ប្រសាសន៍​ដូច្នេះ កម្ពុជា នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​មានការ​ចរចា ពិសេស​ការ​ចរចា​ឈាន​ឈាន​ទៅ​ដល់​បទ​ឈប់​បាញ់​នៅ​ហ្នឹង​កន្លែង ដោយ​សម្ដេច​មិន​គាំទ្រ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​នោះ​ទេ​។ ជាមួយ​គ្នា​នោះ សម្ដេច​ក៏​បាន​កត់សម្គាល់​ទៀត​ថា ពលរដ្ឋ​កម្ពុជា ទាំងចាស់ទាំងក្មេង​សុទ្ធតែ​បាន​ចាប់អារម្មណ៍​នឹង​បញ្ហា​សង្គ្រាម​រវាង​រុ​ស្សី​-​អ៊ុយ​ក្រែ​ន ប៉ុន្តែ​សម្ដេច​មិន​លើកទឹកចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​ទ័ព​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​។

បើ​ទោះបីជា​បែប​នេះ​ក្ដី បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន កម្ពុជា​ក៏​មិន​ព្រងើយកន្ដើយ​ចំពោះ​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ឡើយ​។ ប៉ុន្ដែ សម្តេច​សង្កត់ធ្ងន់​ថា យើង​មិន​គួរ​យក​សាំង​ទៅ​ចាក់​នៅ​លើ​ភ្លើង​នោះ​ទេ ហើយ​សម្ដេច​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ទៅ​ស្លាប់​នៅ​ទឹកដី​គេ​នោះ​ដែរ​។ បើ​តាម​សម្តេច​តេ​ជោ អ្នក​ដែល​អាច​ទៅ​ប្រយុទ្ធ​នៅ​ក្រៅប្រទេស គឺ​មាន​តែ​កងទ័ព​មួក​ខៀវ​យើង​ប៉ុណ្ណោះ ប៉ុន្តែ​គឺ​ទៅ​ក្រោម​រូបភាព​មនុស្សធម៌ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នៅ​តែ​ជឿជាក់​ថា មាន​តែ​ការ​ចរចារ​ប៉ុណ្ណោះ ដែល​អាច​ឈាន​ទៅ​បញ្ចប់សង្គ្រាម​បាន ហើយ​គេ​មិន​អាច​សង្គ្រាម​ទៅ​បញ្ចប់សង្គ្រាម​ឡើយ​។ ដូច្នេះ ទើប​កាលពី ថ្ងៃ​ទី​៣ ខែមីនា ប្រទេស​កម្ពុជា បាន​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​រុ​ស្សី​ដកទ័ព​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន លើ​សម្លេង​គាំទ្រ ១៤១​សំឡេង ក្នុង​ចំណោម​សមាជិក​ទាំងអស់ ១៩៣​ប្រទេស នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ដ្បិត​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​បាន​រួម​គ្នា​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្សី ជា​បន្តបន្ទាប់ តែ​ក៏​មិន​អាច​ឲ្យ​រុ​ស្សី​បញ្ឈប់​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន នោះ​ដែរ​។ មិនតែប៉ុណ្ណោះ លោក ពូ​ទី​ន ប្រធានាធិបតី​រុ​ស្ស៊ី បាន​ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​លោក​ខាងលិច​ម​លើ​ទីក្រុង​ម៉ូ​ស្គូ​ថា ជា​ការ​ប្រកាសសង្គ្រាម​ជាមួយ​រុ​ស្ស៊ី​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ សង្គ្រាម​រវាង​ប្រទេស​រុ​ស្សី និង​អ៊ុយ​ក្រែ​ន មាន​រយៈពេល​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់​ពាន់​នាក់ ហើយ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង​១​លាន​៥​សែន​នាក់ រត់​ភៀសខ្លួន​។ លើស​ពី​នេះ វា​ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​រង​ការ​រង្គោះរង្គើ​ផង​ដែរ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឱ្យពលរដ្ឋឈ្វេងយល់ និងប្រើប្រាស់សេវាបញ្ចាំស្របច្បាប់ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា

ព័ត៌មាន
សេវាបញ្ចាំ គឺជាសេវាហិរញ្ញវត្ថុរហ័សមួយ ដែលដើរតួនាទីសំខាន់សម្រាប់ជួយឲ្យពលរដ្ឋដែលកំពុងខ្វះសាច់ប្រាក់ អាចទទួលបានសាច់ប្រាក់លឿន ដើម្បីដោះស្រា…

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អាចនឹងលើកពេល ព្រោះមិនទាន់ឯកភាពគ្នាលើពេលវេលា

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក មិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ ព្រោះម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ