រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយ
ដោយ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយនេះ រួមមានឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ប្រទេសទាំងពីរនេះ គឺធ្វើឡើង នៅចំពេលដែលរដ្ឋបាលលោកចូបៃឌិន ប្រធានាធិបតីអាមេរិក កំពុងបង្កើនការចូលរួមក្នុងទំនាក់ទំនងជាមួយប្រទេសតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង ដ្បិតថា តំបន់នេះ គឺជាប្លុកមួយ ស្ថិតក្នុងចំណុចកណ្ដាលនៃការប្រណាំងប្រជែងឥទ្ធិពលរវាងមហាអំណាចអាមេរិក និងដៃគូប្រជែងដ៏ធំរបស់ខ្លួនគឺប្រទេសចិនកាន់តែស្វិតស្វាញ។