រដ្ឋមន្ត្រីការបរទេសអាមេរិក

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយ


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន២នៅសប្ដាហ៍ក្រោយនេះ រួមមានឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់ប្រទេសទាំងពីរនេះ គឺធ្វើឡើង នៅចំពេលដែលរដ្ឋបាលលោកចូបៃឌិន ប្រធានាធិបតីអាមេរិក កំពុងបង្កើនការចូលរួមក្នុងទំនាក់ទំនងជាមួយប្រទេសតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំង ដ្បិតថា តំបន់នេះ គឺជាប្លុកមួយ ស្ថិតក្នុងចំណុចកណ្ដាលនៃការប្រណាំងប្រជែងឥទ្ធិពលរវាងមហាអំណាចអាមេរិក និងដៃគូប្រជែងដ៏ធំរបស់ខ្លួនគឺប្រទេសចិនកាន់តែស្វិតស្វាញ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

តាមការរាយការណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងថា អគ្គនាយកទទួលបន្ទុក​កិច្ចការ​អាមេរិក និងអឺរ៉ុប​របស់​ប្រទេស​ឥណ្ឌូនេស៊ី លោក អាយ ហ្គីដ ងូរ៉ា ស្វាចាយ៉ា (I Gede Ngurah Swajaya) បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពីថ្ងៃចន្ទថា លោក អានតូនី ប្លីងឃីន រដ្ឋមន្ត្រីការប្រទេស​អាមេរិក នឹង​ទស្សនកិច្ច​នៅក្នុងទីក្រុង​ហ្សាកាតា នៅថ្ងៃទី ១៣-១៤ ខែធ្នូនេះ ហើយលោក គឺជា​មន្ត្រីជាន់ខ្ពស់របស់​អាមេរិក​ទី៣ហើយ ដែលនឹងធ្វើដំណើរ​​មកកាន់តំបន់នេះ ក្នុងរយៈពេល​២ខែមកនេះ។

ប្រភព័ត៌មាន​រ៉យទ័រ ក៏បាន​បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទស្សនកិច្ចចំនួន២ថ្ងៃនៅឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការប្រទេសអាមេរិក ក៏នឹងបន្ដ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ីរយៈពេលពីថ្ងៃទៀត ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៥ខែធ្នូផងដែរ។

តើ​លោក អាន់តូនី ប្លីងឃីន នឹង​ជជែកអំពីអ្វីខ្លះនៅក្នុងដំណើរទស្សនកិច្ចរបស់លោក​នៅប្រទេសទាំងពីរខាងលើនេះ?

បើតាម​មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី លោករដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ពិភាក្សា​អំពី​បញ្ហា​សុខាភិបាល ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ហើយលោក​ក៏នឹង​ចូលរួម​នៅក្នុង​វេទិកា​ប្រជាធិបតេយ្យ​បាលី តាមរយៈ​ប្រព័ន្ធវីដេអូផងដែរ នៅថ្ងៃទី ០៩ ខែធ្នូ។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងប្រាកដ​នៅឡើយទេថា តើ​លោក ប្លីងឃីន នឹង​មានដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​ដទៃទៀត នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដែរឬក៏អត់នោះ។

គួររំឭកថា នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ចេញយុទ្ធសាស្ត្រថ្មីកាន់តែទូលំទូលាយ​សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងបង្កើត "លើទស្សនវិស័យរួមគ្នា ដោយសេរីបើកចំហ ជាមួយនឹងការ​តភ្ជាប់គ្នា ភាពធន់ និងសុវត្ថិភាពតំបន់។

សូមបញ្ជាក់ថា បើទោះបីជា សហរដ្ឋអាមេរិក និងប្រទេសចិន កំពុង​តាមប្រជែង​ឥទ្ធិពលគ្នា​នៅលើឆាកអន្តរជាតិ រួមទាំង​តំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្ដែ នាពេលកន្លងមក ភាគីទាំងពីរ បាន​ចេញមុខមកបញ្ជាក់​ហើយថា នឹងមិនតម្រូវឲ្យ​ប្រទេស​នៅក្នុងតំបន់​ត្រូវតែជ្រើសរើស​យកភាគីម្ខាងៗនោះទេ តែត្រូវធ្វើការចែករំលែកនូវ​ចក្ខុវិស័យផ្អែកទៅតាម​គោលការណ៍  «ប្រទេសធំៗនឹងមិនធ្វើបាន​ប្រទេសទន់ខ្សោយជាងនោះទេ» ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូមីក្រុង ទាញទម្លាក់ទីផ្សារភាគហ៊ុនសកលលោកធ្លាក់ចុះ ៣,៧ទ្រីលានដុល្លារនៅ១សប្ដាហ៍កន្លងមកនេះ

ព័ត៌មាន
ទីផ្សារមូលធនសកលលោក បានធ្លាក់ចុះតម្លៃ ៣,៧ទ្រីលានដុល្លារអាមេរិក ឬស្មើនឹងអត្រាធ្លាក់ចុះ ៣% នៅអំឡុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ខណៈពេលដែលមេរ…

វៀតណាម ត្រូវការកញ្ចប់ថវិកា ២៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច ក្រោយរងការខាតបង់ខ្ទេចខ្ទាំដោយសារកូវីដ១៩

ព័ត៌មាន
ក្រោយរងព្យុះភ្លៀងដោយសារជំងឺរាតត្បាតកូវីដ ១៩ ប្រទេសវៀតណាមបានទទួលរងការខាតបង់សេដ្ឋកិច្ចក្នុងតម្លៃប្រមាណ ៣៧ ពាន់លានដុល្លារ។ ហើយប្រទេសនេះនឹងត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ